មិនគួរអោយជឿរ! កម្មករម្នាក់បានទៅកែសម្ផស្សនៅកូរ៉េ ដល់ពេលត្រលប់មកផ្ទះវិញស្រាប់តែម្តាយ….(មានវីដេអូ)

បុសរម្នាក់ដែលជាកម្មករនៅប្រទេសថៃ ដោយគាត់មានឈ្មោះថា Noppajit Monlin ភេទប្រុស អាយុ ២២ឆ្នាំ ដោយគាត់បានប្រែកាយក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដោយពីមុនមុខឡើងអាក្រក់ និងមានអ្នកមើលងាយជាច្រើន តែមកដល់ពេលនេះវិញគឺសូម្បីតែតារាក៍សូមខ្មាស់ដែរ។

ក្រោយពីគាត់បានវះកាត់កែសម្ផស្សរួចមក គាត់ក៍បានមកស្រុកកំណើតវិញដើម្បីមកជួបជុំឪពុកម្តាយ ពេលមកដល់ផ្ទះគឺគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយម្តាយរបស់គាត់មើលគាត់មិនស្គាល់ទល់តែសោះ ព្រោះតែគាត់មានរូបរាងសង្ហាខ្លាំងណាស់។ យុវជនរូបនោះគឺមានថ្គាមវៀចតាំងពីកំណើត ហើយមុខមិនស្អាតទៀត ដែលធ្វើអោយអ្នកដែលធ្វើការជាមួយនឹងគាត់មិនសូវជាចង់រាប់អានគាត់នោះទេ។

មូលហេតុដែលគាត់មានលទ្ធភាពទៅកែសម្ផស្សនៅប្រទេសកូរ៉េ គឺដោយសារតែគាត់បានផ្សងព្រេងចូលក្នុងកម្មវិធីទូរទស្សន៍មួយ​ដែល​មាន​ឈ្មោះ​ថា Let Me in Thailand ទើបធ្វើអោយគាត់មានសំណាង បានទៅវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ។ គូ្រពេទ្យនៅប្រទេសកូរ៉េបាននិយាយថា គាត់ត្រូវបានវះកាត់ប្តូរទំរង់មុខសឹងតែទាំងអស់ ដោយប្រើរយះពេល៣ខែ ហើយនឹងបានចាក់ថ្នាំបំបាត់ស្នាមអុជខ្មៅ ទើបគាត់អាចមកប្រទេសថៃវិញ។

នៅពេលគាត់ត្រលប់មកប្រទេសថៃវិញ គាត់ក៍បានមកដល់ភោជនីដ្ឋានមួយ ហើយឃើញម្តាយគាត់នៅទីនោះ គាត់ក៍ទៅអង្គុយញាំអីនៅមុខគាត់ តែម្តាយរបស់គាត់មិនស្គាល់គាត់ទាល់តែសោះ។ ហើយគាត់ក៍បានដើរជិតម្តាយរបស់គាត់នឹងបាននិយាយថា លោកគឺជាកូនបង្កើតរបស់គាត់ ធ្វើអោយម្តាយរបស់លោករំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing