កំពូលតារាសម្តែងលោក​ ចន្ទ័​ រិទ្ធមេធានី​ បែរជាមកធ្លាក់ខ្លួនរត់​ម៉ូតូ​កង់បី​ តែលោកដាច់ខាតមិន…

លោក​ ចន្ទ័​ រិទ្ធមេធានី​ គឺជាកំពូលតារាសម្តែងដ៏ល្បីល្បាញម្នាក់នាសម័យឆ្នាំ៨០​ ដល់៩០​ ដែលក្នុងជំនាន់នោះមានដូចជា​ អ្នកនាង​ អម្ពរ​ ទេវី​ ឧត្តម​ បូទី​ ខៃ​ ​ប្រសិទ្ធ​ ទេព​រិនដារ៉ូ​ ។ ល។ បើនិយាយពីរូប​សម្រស់របស់លោកវិញ​ ទាំងកំពស់​ និងមុខមាត់ពិតជាសង្ហារខ្លាំងណាស់​ ហើយក៏មានទស្សនិកជនមួយចំនួននិយាយថា​ មើលទៅលោកដូចតួ​ហូលីវូដ​ឥណ្ឌា​យ៉ាងចឹង។

លោកក៏ត្រូវបានផលិតករមួយចំនួនបានទាក់ទងទៅលោកឲ្យចូលរួមសម្តែងខ្សែភាពយន្តផងដែរ​ តែដោយលោកចង់រស់នៅតាម​ជីវភាព​សាមញ្ញ​ ទើបលោកធ្វើការបដិសេធ។ បច្ចុប្បន្ន​នេះលោក​ ចន្ទ័​ រិទ្ធមេធានី​ មានទីលំនៅ​ស្ថិតនៅ​ភូមិ​ព្រែក​តាឡុង​ សង្កាត់​ចាក់អង្រែក្រោម​ រាជធានីភ្នំពេញ​។

សព្វថ្ងៃ​នេះ​លោកប្រកបរបរជាអ្នករត់កង់បីឥណ្ឌា​ ហើយលោកក៏មានជំងឺលើសឈាមផងដែរ​ តែលោកដាច់ខាតមិនលើកដៃសុំរកជំនួយពីបងប្អូន​សប្បុរសជននោះទេ។