បើទោះបីជា​ គូរ​ស្នេហ៍​មួយគូរនេះ​ មានកំពស់ទាបជាងគេបំផុតលើពិភពលោកក៏ដោយ​ ក៏ពួកគេបានធ្វើឲ្យមនុស្សមួយចំនួន…

កំពស់គឺជារឿងមួយដែលសំខាន់ខ្លាំងណាស់សំរាប់មនុស្សរាល់គ្នា​ តែបើសិនជាកើតមកទាប​ មាន​លក្ខណៈ​បែបនេះ​ គឺពិតជារឿងមួយដែលសោកសៅបំផុត​ ព្រោះ​មនុស្សយើងមិនអាចកែប្រែខ្លួនឲ្យខ្ពស់បាននោះទេ​ មានតែសំរបទៅតាមធម្មជាតិនោះឯង។

ប្តី​ប្រពន្ធ​ទាំង២នេះ​គឺជាជនជាតិ​ប្រេស៊ីល​ ហើយបុរសជាប្តីមានឈ្មោះថា​លោក Paulo Gabriel da Silva Barros អាយុ​ ៣០ឆ្នាំ មានកម្ពស់​ ០.៨៨ ម៉ែត្រ​ សព្វថ្ងៃ​គាត់មានតួនាទីជា លេខាធិកាផ្នែកច្បាប់ម្នាក់​ រីឯ​ប្រពន្ធគាត់វិញមានឈ្មោះថា​ Katyucia Hoshino អាយុ២៦ឆ្នាំ មានកម្ពស់ប្រហែលជា ០.៨៩ ម៉ែត្រ​ ហើយ​សព្វថ្ងៃ​គឺម្ចាស់ហាងកែសម្ភស្ស ប៊ីយូធីសាឡន។

ដោយឡែក​ គូរ​ស្នេហ៍​មួយគូរនេះ ទោះបីជាមានកំពស់ទាបជាងគេបំផុតលើពិភពលោកក៏ដោយ តែទោះជាយ៉ាងណាក្តី​ ក៏ពួកគេនៅតែមានភាពសប្បាយ​រីករា​យ និងមាន​សុភមង្គលបំផុត​ផងដែរក្នុងការរស់នៅជាមួយគ្នា​ ដោយអ្នកទាំង២បានបង្កើតនូវ​អនុស្សាវរីយ​ជាច្រើន​ ជាពិសេស​ភាពផ្អែមល្ហែមជាមួយគ្នា​ ដែលធ្វើឲ្យមនុស្សមួយចំនួនមានការច្រណែននិងអ្នកទាំង២ជាខ្លាំង។