តាមពិតចឹងសោះ! កូនខ្មែរ​ម្នាក់​ បានបង្ហាញពីល្បិចលេងសៀករបស់ម្ចាស់ជ័យលោភី​ American’s Got Talent​ 2018…(មានវីដេអូ​)

របៀបនៃការលេងសៀកគឺពិតជាមានភាពរហ័សរហួនខ្លាំងណាស់​ ​ហើយក៏មានការរៀបចំយ៉ាងម៉ត់ចត់ពីអ្នកសម្តែងផងដែរ​ ហើយបើនិយាយពីទស្សនិកជនវិញ​ ពិតជាមានការងើងឆ្ងល់ជាខ្លាំង ពីការសម្តែងរបស់ពួកគេ​ ដែលមើលទៅ​ ពិតជាមិនគួរឲ្យជឿសោះថាពួកគេអាចធ្វើបានយ៉ាងដូច្នេះ។

ជាក់ស្តែង​បងប្រុសម្នាក់​ដែលជាកូនខ្មែរ ហើយគាត់បាន​ធ្វើ​ជាវីដេអូ​មួយ​សំរាប់​ឆានែល​យូធូប​របស់គាត់​ “រស់យល់ការពិត”​ ទាក់ទងជាមួយនិងការលេងសៀកមួយក្បាច់របស់​ម្ចាស់ជ័យលោភី​ American’s Got Talent​ 2018​ លោក​ Shin Lim ដែលពិតជា​អស្ចារ្យ​ និង​មាន​ទស្សនិកជន​គាំទ្រ​ជាច្រើន​ផងនោះ។

បងប្រុសបានធ្វើការសម្តែង​ ហើយនិងបានរៀបរាប់យ៉ាងក្បោះក្បាយផងដែរ​ ទាក់ទងនិងក្បាច់សម្តែងលេងសៀកដ៏​អស្ចារ្យ​ នៅក្នុង​កម្មវិធី​ American’s Got Talent​ មួយ​នេះ​។ តើបងប្អូន​ប្រិយមិត្ត​យល់យ៉ាង​ណាដែរ​ចំពោះ​វីដេអូ​បង្ហាញ​ សមត្ថភាព​របស់កូនខ្មែរមួយរូបនេះ?

សូមទស្សនាវីដេអូខខាងក្រោម