ញាក់សាច់! តារាជើងចាស់ ពូឃ្លាំង និង លោកសាន ផានិត បានមកច្រៀងរួមគ្នា ដែលលោកហេង ពិទូ គឺជា…(មានវីដេអូ)

ពិតជាប្លែកខ្លាំងណាសដែលតារាជើងចាស់បានមកចេញមុខជាថ្មីគឺ ពូឃ្លាំង និង លោកសាន ផានិត បានមកចាប់ដៃគ្នាបង្កើតចេញជាបទចម្រៀងមួយបទដែលមានចំណងជើងថា «មាន​ជីវិត​ត្រូវ​តែ​តស៊ូ» ដែលលោកសាន ផានិត គឺជាអ្នកច្រៀង ហើយពូ ឃ្លាំង គឺជាអ្នករ៉េប ដែលធ្វើអោយបទនេះកាន់តែពិរោះ និងគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

ហើយបើនិយាយពីអត្ថន័យវិញគឺពិតជាល្អខ្លាំងណាស់ ដែលធ្វើអោយអ្នកស្តាប់ទៅគឺមានកំលាំងចិត្តតស៊ូ ពុះពារទៅមុខរាល់ឧបសគ្គនានា។ ហើយអ្វីដែលប្លែកទៀតនោះ បទចម្រៀងនេះកំពុងតែថតចេញជា MV ដែលមានលោកហេង ពិទូ គឺជាអ្នកដឹកនាំថតដោយផ្ទាល់តែម្តង ព្រោះថាលោកហេង ពិទូ គឺមានបទពិសោធន៍ជាច្រើនទៅលើវិស័យនេះផងដែរ។

ហើយបទនេះផងដែរគឺត្រូវបានថតនៅកន្លែងសំខាន់ៗជាច្រើនក្នងរាជធានីភ្នំពេញ ដោយបទនេះគឺចាប់ផ្តើមថតនៅថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៦ តុលានេះ ដោយបទនេះគឺគ្រោងនឹងត្រូវចំណាយអស់ទឹកប្រាក់រហូតដល់ទៅ ៤០០០ដុល្លាឯណោះ។ ហើយបទនេះដែរគឺនឹងចេញជា MV ក្នុងពេលឆាប់ៗនេះហើយ សូមតាមដានមើលទាំងអស់គ្នាណា។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing