កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងបទ «រៀនដេីរខ្លួនឯង» អមជាមួយនឹងហ្គីតា ពិរោះកប់តែម្តង (មានវីដេអូ)

កញ្ញា រ៉េត ស៊ូហ្សាណា គឺអតីតនៃបេក្ខភាពប្រលង The Voice Cambodia រដូវកាលទី២ ដែលកញ្ញាពេលនោះបានលើកបទចម្រៀងបរទេសមួយបទយកមកប្រលង ដែលមានចំណងជើងថា «Power Of Love» ដែលធ្វើអោយ Coach ទាំងបួនព្រឺសំបុរ នឹងនាំគ្នាចុចបូតុងទាំងបួន ដើម្បីដណ្តើមយកប្អូនធ្វើជាកូនក្រុម ហើយបទចម្រៀងរបស់កញ្ញារ៉េត ស៊ូហ្សាណា ដែលបានច្រៀងនៅពេលប្រលងនោះ​ ក៍បានជាប់ក្នុង TOP10 នៃ The Voice ពិភពលោកផងដែរ។

បន្ទាប់មកកញ្ញាក៍បានចូលច្រៀងក្នុងផលិតកម្មហង្សមាស ហើយកញ្ញាក៍បានមានឈ្មោះកាន់តែល្បីទៅៗ ដែលធ្វើអោយកញ្ញាមានតំលៃខ្លួនកាន់តែថ្លៃទៅៗផងដែរ។ ហើយកញ្ញាមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះ កញ្ញាក៍ត្រូវបានគេហៅថតស្ពតជាច្រើនផងដែរ និងជាពិសេះនោះ គឺស្ពតពាណិជ្ចកម្មទូរស័ព្ទ OPPO តែម្តង។

ហើយនៅពេលនេះផងដែរកញ្ញាបានចេញមុខច្រៀងផ្ទាល់ ដែលអមជាមួយនឹងភ្លេងហ្គីតា ដែលបទនោះគឺមានចំណងជើងថា «រៀនដេីរខ្លួនឯង» គឺពិតជាពិរោះខ្លាំងណាស់ រីឯអត្ថន័យវិញគឺអប់រំបានល្អខ្លាំងណាស់ ដោយឆាជីវិតមួយនេះជួបរាល់បញ្ហា តែទោះជាបញ្ហានោះលំបាកយ៉ាងណា ដួលនឹងបាក់ទឹកចិត្តប៉ុន្មានដង គឺត្រូវតែប្រាប់ខ្លួនឯងថាខ្លួនធំហើយ ត្រូវចេះរៀនដើរខ្លួនឯង តស៊ូដើរទៅមុខដោយស្នាមញញឹម អ្នកណាក៍ជួបឧបសគ្គដែរ តែយើងត្រូវតែជាម្ចាស់ការលើខ្លួនឯង សូមកុំទន់ខ្សោយអោយសោះ គឺត្រូវចេះរៀនដើរដោយខ្លួនឯង៕

សូមទស្សនាវីដេអូខាងក្រោម