ញាក់សាច់! ធ្លាប់តែឃើញគេព្រលែងចាបដើម្បីរំដោះគ្រោះ តែនេះវិញបែរជា…..

ពិតណាស់ការព្រលែងសត្វដើម្បីរំដោះគ្រោះ វាគឺជាប្រពៃណីរបស់ខ្មែរយើងតាំងពីសម័យដើមមកម្លេះ ដែលប្រជាជនយើងនិយមព្រលែងសត្វ ដូចជា ចាប ត្រី និងអណ្តើក ដែលសត្វទាំងនេះគឺធ្វើអោយយើងគេចផុតពីគ្រោះចង្រៃផេ្សងៗបាន។ តែដោយឡែកពេលនេះវិញគឺមានគេធ្វើអោយខុសពីគេទៅវិញ ដោយគេជំនួសមកវិញដោយការព្រលែងសត្វក្រពើ។

តាមរយះគណនីហ្វេសបុកឈ្មោះ Moliya Moliya ដោយគាត់បានធ្វើអោយគេមានការភ្ញាក់ផ្អើល ដោយគាត់បានបង្ហោះនូវរូបសត្វក្រពើជាច្រើន ដែលគេបានចងឈើឬស្សីព័ទ្ធជុំវិញ និងចងជើង និងមាត់វាយ៉ាងជាប់។ ដែលក្រពើទាំងនោះគឺនឹងត្រៀងព្រលែងចូលក្នុងទន្លេសាប ដើម្បីធ្វើបុណ្យ។

ហើយគណនីនោះក៍បានសរសេរថា ធ្លាប់តែមានគេធ្វើបុណ្យព្រលែងសត្វចាប​ ត្រី​ អណ្តើក តែពេលនេះគាត់ចង់ធ្វើអោយប្លែកពីគេកុំអោយសាំ គឺគាត់យកក្រពើមកព្រលែងតែម្តង។ នេះគឺជាជីវិតដូចតែគ្នានោះទេ ហើយក៍បានបុណ្យដូចតែគ្នានោះដែរ ហើយលែងចូលទៅក្នុងទន្លេសាប កុំអោយវាដាច់ពូជ តែប៉ុណ្ណេះយកបុណ្យទៅណាអស់។

For More Videos Amazing