ទើបតែអាយុ១២ឆ្នាំសោះ​ ក្មេងម្នាក់នេះអាចរកប្រាក់​ ​សង់ផ្ទះ​ជូនឪពុកម្តាយបាន​ ពីព្រោះ​តែ…(មានវីដេអូ​)

ក្មេងប្រុស​ដែលមាន​សមត្ថភាព​អាចរកប្រាក់​ ដើម្បី​សង់ផ្ទះ​ជូនឪពុកម្តាយបានត្រឹមតែអាយុ​ ១២ឆ្នាំ​ គឺពិតជារឿងមួយដ៏គួរឲ្យ​ស្ញប់ស្ញែង​ខ្លាំងណាស់​ ក្មេងប្រុស​ម្នាក់នេះមានឈ្មោះថា​ Nesty Spicy ជា​ Net Idol មានអាយុ​ ១២ឆ្នាំ​ និងជាជនជាតិ​ថៃ​។

បើនិយាយពីការស្គាល់នោះ​ ប្រហែលជា​ប្រិយមិត្តក្នុងប្រទេសយើង​មិនសូវមានអ្នកស្គាស់ក្មេងប្រុសម្នាក់នេះទេ​ តែនៅប្រទេសថៃដែលជាស្រុកកំណើតខ្លួននោះវិញ Nesty Spicy​ គឺពិតជាមាន​ប្រជាប្រិយ​ភាព​ និងមានអ្នកគាំទ្រជាច្រើន។ ដោយឡែក​ក្មេងប្រុស​ម្នាក់នេះ​ ដោយសារតែការតុបតែងខ្លួនរបស់គេមើលទៅមានភាពប្លែក​ និងគួរឲ្យទាក់ទាញ​ ទើបធ្វើឲ្យរូបគេមានភាពល្បីល្បាញ​ និងទទួលបាននូវការងារជាច្រើន​។

ក្មេងប្រុស​ម្នាក់នេះ​ Nesty Spicy​ បានខិតខំមិនថាថ្ងៃឬយប់នោះទេ​ បានព្យាយាមធ្វើកិច្ចការងារទាំងនោះយ៉ាងលំបាក​ រហូតមានប្រាក់អាចសង់ផ្ទះជូនឪពុកម្តាយ​បាន​ ដែលគាត់ទាំង២ជាអ្នកមា​នគុណបំផុតរបស់ខ្លួន​ ដើម្បី​ឲ្យ​គាត់​ទាំង២អាចរស់នៅបានសុខស្រួល​ នេះពិតជារឿងមួយដ៏ល្អខ្លាំងណាស់សំរាប់ក្មេងប្រុសម្នាក់នេះ។