សុភក្រ័ កុសុម៉ា​ បកស្រាយ​បទ “ឲ្យ​អូនក្បត់បងម្តេចទៅ”​ ពិតជាពិរោះ​ដូចម្ចាស់ដើមណាស់…(មានវីដេអូ​)

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់រួចមកហើយនូវពិធីករដ៏មានភាព​ក្រម៉ិច​ក្រមើម​ និងមាន​ប្រជាប្រិយ​ភាពយ៉ាងខ្លាំង​ សុភក្រ័ កុសុម៉ា​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ សុភក្រ័ កុសុម៉ា​ ក៏ជាតារាចម្រៀង១រូបដ៏ល្បីផងដែរ​ រាល់បទចម្រៀងដែលកញ្ញាធ្វើការ​ Cover តែងតែមានការគាំទ្រយ៉ាងខ្លាំងពីមហាជន​ ព្រោះ​ពិតជាពិរោះ​ និងមិនចាញ់ម្ចាស់ដើមនោះឡើយ។

ដោយឡែក​បច្ចុប្បន្ន​នេះ​ កញ្ញា​ សុភក្រ័ កុសុម៉ា​ ពិតជាមា​ការងាររវល់យ៉ាងខ្លាំង​ជាមួយសិល្បះ​ ដែលកញ្ញាត្រូវបានក្រុមហ៊ុនជាច្រើនបាន​អញ្ជើញ​ធ្វើជាពិធីករ​ សំអាងការ​ ស្ពត​ពាណិជ្ជកម្ម​ និងកម្មវិធី​ជាច្រើនទៀត​ ដែលពិតជារវល់រកពេលសំរាកបាននោះទេ។

ជាក់ស្តែង​នៅក្នុងពិធីជួបជុំថ្លែងអំណរគុណដល់ក្រុមកាងារ​ ក្រម៉ាវែងជាងគេលើពិភពលោកកាលពីពេលថ្មីៗនេះ​ កញ្ញា​ សុភក្រ័ កុសុម៉ា​ បានឡើងមកធ្វើការបកស្រាយនូវចម្រៀងមួយបទមានចំណងជើងថា​ “ឲ្យ​អូនក្បត់បងម្តេចទៅ”​ របស់អ្នកនាង​ យក់​ឋិតរដ្ឋា​ ពិតជាពិរោះ​ដូចម្ចាស់ដើមណាស់។

សូមទស្សនាវីដេអូខាងក្រោម