Janie យំមិនឈប់នៅថ្ងៃ​អាពាហ៍ពិពាហ៍​របស់ខ្លួនជាមួយលោក​ Mike ក៏ព្រោះតែ​ Nana​ បាននិយាយថា…(មានវីដេអូ​)

កាលពី​ថ្ងៃទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៨​ តារាសម្តែង​ដ៏ល្បីឈ្មោះ​ អ្នកនាង​ Janie រួមជាមួយលោក​ Mike បានរៀបចំពិធី​អាពាហ៍ពិពាហ៍​មួយ​ដែលមើលទៅពិតជាមានក្តីសុខ​ និង​សុភមង្គល​ខ្លាំងណាស់​ ហើយក៏មានការចូលរួមពីតារាល្បីៗ​ និងភ្ញៀវ​កិត្តិយស​ជាច្រើនផងដែរ​។

បើនិយាយពីការស្គាល់គ្នារវាងអ្នកទាំង២វិញ​ ដែលឈានមកដល់ថ្ងៃរៀប​អាពាហ៍ពិពាហ៍​នេះ​ គឺពិតជាលឿនខ្លាំងណាស់សំរាប់ការមើលចិត្តគ្នា​ ដែលអ្នកខ្លះបាននិយាយថាលឿនដូចជាផ្លេកបន្ទោលយ៉ាងចឹង​ តែទោះជាយ៉ាងណាក៏សូមឲ្យអ្នកទាំង២ឲ្យ​ជួបតែ​សុភមង្គល​ និងចេះយល់ចិត្តទៅវិញ​ទៅមកក្រោយពីថ្ងៃដ៏មាន​សិរីមង្គល​នេះទៅចុះ។

ដោយឡែក​ មិត្តភក្តិ​ដ៏ជិតស្និត​បំផុតរបស់អ្នកនាង​ Janie គឺ​ Nana បាននិយាយពាក្យក្នុងចិត្តមួយចំនួននៅក្នុង​កម្មវិធី​ថា:​ ខ្ញុំ​មិនដែលបានជួបមិត្តណាដែលអស្ចារ្យ​ ដូច Janie នោះទេ​ បើទោះជានាងជួបនូវ​ទុក្ខលំបាក​ និងភាពស្មុគស្មាញយ៉ាងណា​ ក៏នាងនៅតែខំប្រឹងតស៊ូដើរទៅមុខទាំងទឹកមុខញញឹមជានិច្ច​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ និង​ជូនពរអ្នកទាំង២​ ឲ្យ​ជួប​តែ​សុភមង្គល​ និងស្រលាញ់គ្នាជារៀងរហូត​ ជាពិសេស​ស្វាមី​របស់​ Janie ស្រលាញ់​ និងថែរក្សានាង​ ឲ្យ​ដូចជាខ្ញុំដែលជាមិត្តរបស់​ Janie ផងចុះ។

សូមទស្សនាវីដេអូខាងក្រោម