ពិរោះ​ចង់ព្រឺសម្បុរ! កុមារី​ លី​ នីតា​ បទ​ “ក្លិនជាប់នាសា”​ គួរឲ្យ​កោតសរសើរនូវទឹកដមដ៏ពិរោះ…(មានវីដេអូ​)

ពេលនេះ​កុមារដែលមាន​សមត្ថភាព​ជាច្រើន​ និងជាបេក្ខជនកូនក្រុមរបស់​ Coach​ នីមួយ​ៗ​ ក្រោយពី​បានធ្វើការជម្រុះជាច្រើនវគ្គ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ ពេលនេះ​បាន​ឈានមកដល់​វគ្គ​ Live Show​សប្ដាហ៍​ទី​១ហើយ។

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់បានស្គាល់រួចមកហើយ​នូវកុមារី​ដ៏តូចល្អិតមួយនេះ​ តែបើនិយាយពី​សមត្ថភាព​ក្នុង​ការច្រៀងវិញគឺពិតជាមិនធម្មតានោះទេ​។ កុមារី​ លី​ នីតា ដែលជាកូនក្រុម​របស់​ Coach ព្រាប​សុវត្ថិ​ បានលើកយកបទ​ “ក្លិនជាប់នាសា”​ ពិតជាពិរោះ​ និងមាន​មនោសញ្ចេតនា​ខ្លាំងណាស់។

កុមារី​ លី​ នីតា​ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន​ និងត្រូវបាន​គណកម្មការ​ដែលជា​ Coach ទាំង៣​ មានការកោតសរសើរនូវទឹកដមសម្លេងដ៏ពិរោះចំពោះប្អូនស្រីផងដែរ។

សូមទស្សនាវីដេអូខាងក្រោម