ពិតជាមានដោយមិនដឹងខ្លួនម៉ែន​ បុរសម្នាក់ដូចជារើសបានលុយ១០មុឺនដុល្លា​យ៉ាងចឹង​ ដោយសារតែ…

ពិតជារឿងមួយដែលនឹកស្មានមិនដល់ទាល់តែសោះ​ ថ្មីៗ​នេះ​មានបុរសម្មាក់បានហៅគ្រឿងចក្រមួយឲ្យមកជីកដីនៅខាងក្រោយផ្ទះរបស់គាត់ ក្នុង​បំណងធ្វើជាចំការ​ សំរាប់ទុកដាំដំណាំផ្ទាល់ខ្លួន​ នៅពេលចាស់ទៅ​ ព្រោះ​គាត់​នៅសល់ដីទូលាយ​។

ក្រោយមក​គ្រឿងចក្រនោះមិនទាន់ជីកបាន​ប៉ុន្មាន​ផង​ ស្រាប់តែ​ប្រទះឃើញមានគ្រឿងចក្រដ៏បុរាណមួយ​ ដំបូង​បុរសនោះបានគិតថា​ទុកយកលក់អេចចាយ​ ព្រោះ​មើលទៅប្រហែលជាមិនអាចធ្វើអ្វីបាននោះទេ​ តែដោយសារមិនអស់ចិត្ត​ បុរសម្នាក់នោះក៏បាន​ទូរស័ព្ទ​ហៅមិត្ត​ភក្តិ​ដែលធ្វើការនៅ​សារមន្ទីរជាតិ​ឲ្យ​មក​ពិនិត្យ​មើលសិន​ តែចៃដន្យអី​មិត្តភក្តិ​របស់គាត់ក៏ទំនេរល្មម។

ក្រោយពី​បុរសជា​មិត្តភក្តិ​បានមកពិនិត្យហើយ​ក៏បានដឹងថា​ នេះគឺជាគ្រឿងចក្រសម័យបុរាណ​ តែដោយបុរសម្នាក់នោះចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀត​ ក៏បាន​ទូរស័ព្ទហៅអ្នកជំនាញផ្នែក​វត្ថុ​បុរាណ​មកធ្វើការពិនិត្យ​ ក្រោយពីការពិនិត្យរួចរាល់ដោយក្រុមអ្នកជំនាញរួចមកទើបដឹងថា​ នេះគឺជាប្រភេទគ្រឿងចក្រជំនាន់សម័យឆ្នាំ៥០​ ហើយក៏ជារបស់បុរាណដែលសំរាប់តម្កល់នៅសារមន្ទីរផងដែរ​។ សារមន្ទីរក៏បានជូនរង្វាន់ទៅដល់បុរសម្នាក់​នោះចំនួន​១០មុឺន​ដុល្លា​ ពិតជាវាសនាមើលមិនឃើញពិតម៉ែន។