បងប្អូន​ជួយស៊ែរបន្តឲ្យប្រមុខរដ្ឋាភិបាលបានឃើញផង! បងស្រី​ម្នាក់បានចេញមុខធ្វើការអំពាវនា​វដល់​សម្តេចនាយក​រដ្ឋ​មន្ត្រី​ ឲ្យ​មាន…..

ករណី​ឃាតកម្ម​រំលោភសំលាប់យ៉ាងព្រៃផ្សៃបំផុតចំពោះក្មេងស្រីទាំង២នាក់បងប្អូន​ រួចញាត់ចូលទៅក្នុងហឹបឈើខោអាវ​ កាលពីថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ បានធ្វើឲ្យ​មហាជនជាច្រើនមា​នការខឹងសម្បារយ៉ាងខ្លាំង​។

ពេលនេះ​សមត្ថកិច្ច​កំពុង​តែធ្វើការយ៉ាងមមាញឹក​ និងដុតដៃដុតជើង​ ដើម្បី​ធ្វើការ​ស្វែង​រក​ និងចាប់ខ្លួនជនល្មើសមកធ្វើការដាក់ទោសតាមច្បាប់ឲ្យទាល់តែបាន។ ដោយ​ឡែក​ ពេលនេះ​សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនជនសង្ស័យ​៣នាក់​ជាបណ្តោះអាសន្ន​ ដើម្បី​ធ្វើការ​សាកសួរ​ ក្នុង​នោះមា​ន២នាក់ប្តីប្រពន្ធ​ គឺជាឪពុកមា​ និងម្តាយមីងរបស់សពជនរងគ្រោះ​ និងម្នាក់ទៀតគឺជាអ្នក​ជិតខាងសពជន​រងគ្រោះ​ ហើយ​សមត្ថកិច្ច​ក៏មិនបានអោយក្រុមអ្នកកាសែតធ្វើការថតរូបជនសង្ស័យផងដែរ។

នេះពិតជា​ឃាតកម្ម​មួយដ៏ព្រៃផ្សៃ​ និងឃោឃៅខ្លាំងណាស់​ ក្រោយពី​ទទួលបាន​សេចក្តី​រាយការណ៍​ពីក្រុម​អ្នក​ជំនាញធ្វើ​កោសល្យវិច័យ។ ប្រជាជន​ជាច្រើន​បានបញ្ចេញមតិតាម​បណ្តាញសង្គមហ្វេសបុក​ចង់ឲ្យមានច្បាប់ប្រហារជីវិតចំពោះឃាតករលើករណីរំលោភសំលាប់​។

ដោយ​លែកបងស្រីម្នាក់ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Bo Chhor Vy​ បានធ្វើការ​បង្ហោះ​និងសរសេរថា​ “​​នាងខ្ញុំ​ សូមអង្វរទៅដល់​ លោកនាយករដ្ឋមន្ត្រី សូមមេត្តាឲ្យកាត់ទោសលើករណីរំលោភសម្លាប់ទាំងអស់ ចេញច្បាប់ប្រហារជីវិតទៅចុះ”។ តើបងប្អូន​ប្រិយមិត្ត​យល់យ៉ាង​ណាដែរ? ប្រសិនជាយល់ស្របតាមការស្នើសុំរបស់បងស្រីខាងលើដែលបានស្នើទៅដល់​ សម្តេច​នាយក​រដ្ឋមន្ត្រី​ សូមមេត្តាជួយស៊ែរឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​បានឃើញផង។

For More Videos Amazing