ជួយ​ស៊ែរឲ្យគ្រប់គ្នាបានដឹងផង! ល្បិចបោកថ្មី​ បងប្អូន​ត្រូវប្រុង​ប្រយត័្ន​ផង…

ដូចដែល​ប្រិយមិត្ត​ធ្លាប់បានដឹង​ និងឃើញរួចមកហើយថាល្បិច​ឆបោកជាច្រើនតែងតែកើតមានឡើងនៅក្នុងសង្គ​ម ហើយក៏មានមនុស្សមួយចំនួន​ ធ្លាប់បានចាញ់បោកនូវល្បិចមួយចំនួនដែល​មនុស្សមួយក្រុមតូចបានរៀបចំឡើងផងដែរ​ ដូចនេះ​បងប្អូន​ត្រូវមានការ​ប្រុងឲ្យបានខ្ពស់​ ដើម្បី​ចៀសផុតនូវការឆបោកទាំងនេះ។

ជាក់ស្តែងក្នុងករណីនេះ​ គឺជាល្បិចឆបោកថ្មីមួយ​ ដែលនារីម្នាក់បានជួបប្រទះ​ ដែលមាន​គណនី​ឈ្មោះ​ថា​ Monykeo Horn នាងបាននិយាយ​រៀបរាប់​ថា:​ នៅពេលដែលនាងកំពុងតែជិះម៉ូតូចេញពី​រង្វង់​មូល​ទួលគោក​ ប្រហែលជាម៉ោង៤រសៀល​ ស្រាប់តែ​មានបុរសម្នាក់ជិះម៉ូតូ​អាសង់ការ៉េ​ ហើយបានជិះមកជិតនារីម្នាក់នោះ។

​រួចក៏បាននិយាយថា​ ជិះប៉ះខ្ញុំដួលហើយ​ នៅមិនឈប់​ នៅតែជិះទៅមុខទៀត​ នារីម្នាក់នោះក៏បានតបទៅវិញថា​ ខ្ញុំ​រវល់ណាស់​ រួចហើយនារីនោះក៏ជិះមកដល់​ Amazon TK ហើយបុរសម្នាក់នោះក៏បានជិះមកតាមដល់កន្លែងនេះទៀតផង​ រួចហើយក៏ទារលុយនារីម្នាក់នោះឲ្យសងលុយចំនួន​ ១០ដុល្លា​ ទាំងដែរនារីម្នាក់នោះមិនដឹងអីសោះ។ ដូច្នេះ​សូមបងប្អូន​ជួយស៊ែរដើម្បីឲ្យមិត្តភក្តិដ៏ទៃទៀតបានដឹងពីល្បិចថ្មីនេះផង។

For More Videos Amazing