គួរឲ្យ​សង្វេគខ្លាំងណាស់! ម្តាយ​យំបោកខ្លួនរហូតដល់សន្លប់​នៅក្នុងពិធីបុណ្យសពរបស់កូនទាំង២​ នៅពេលដែល…

ដូចដែល​ប្រិយមិត្ត​បានជ្រាបរួចមកហើយនូវឃាតកម្មមួយយ៉ាងរន្ធត់ព្រៃផ្សៃ​ទៅលើក្មេងស្រី២នាក់​ ដែលត្រូវឃាករដៃឆៅសំលាប់​ រួចយកសពទៅញាត់ចូលក្នុងហឹបខោអាវមួយទាំង២នាក់បងប្អូនជាមួយគ្នាយ៉ាងព្រៃផ្សៃ ដែលហេតុ​ការណ៍​នេះបានកើតឡើងកាលពីថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិថ្មី​ ឃុំផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​។

គួរបញ្ជាក់ផងដែរថា​ ក្រោយពី​មានការធ្វើ​កោសល្យវិច័យ​ដោយក្រុមអ្នកជំនាញរួចមក​ គេបានកំណត់មុខ​សញ្ញា​បានថា​ នេះជា​ករណី​រំលោភសំលាប់យ៉ាងឃោឃៅពីឃាត់ករដៃឆៅ។ ក្នុង​នោះផងដែរ​ តាមសេចក្តីរាការណ៏ពីក្រុម​អ្នកជំនាញធ្វើ​កោសល្យវិច័យ​សពបាននិយាយថា​ សាកសពក្មេងស្រីទាំង២នាក់បងប្អូន​ ត្រូវបាន​ឃាតករ​ធ្វើការសំលាប់យ៉ាងឃោឃៅមុនពេលដែលញាត់ចូលទៅក្នុងហឹបឈើខោអាវមួយ។



ដោយសាកសពកុមារី​ អុល​ លក្ខិណា អាយុ ១៤​ឆ្នាំ​ ត្រូវ​ជាបង​ ដោយឃាតករ​ បានធ្វើការវាយដំឡើយពកក្បាល​ រួចវៃបំបាក់ឆ្អឹងជំនី​ នៅខាងស្តាំ​ និងបា​នកាច់បំបាក់ដៃជើងទាំង៤​ រួចញាត់ចូលទៅក្នុងហឹបឈើ​ រីឯកុមារីឈ្មោះ ជុន មេត្តា មានអាយុ៧ឆ្នាំ​ដែលជាប្អូន​ ត្រូវបានឃាតករធ្វើការសំលាប់ចោល​ ដោយបានកាច់បំបាក់ករួចក៏ញាត់ចូលទៅក្នុងហឹបឈើ​ជាមួយគ្នាទាំង២នាក់​បងប្អូន​តែម្តង​ ពិតជារន្ធត់ខ្លាំងណាស់។

ក្រោយពី​ហេតុការណ៍​ដ៏រន្ធត់នេះបា​នកើតឡើង​ ម្តាយ​កុមារី​សពរងគ្រោះទាំង២នាក់​ បានយំសោកបោកខ្លួនរហូតដល់សន្លប់​នៅក្នុងពិធីបុណ្យសពរបស់កូនទាំង២​ នៅពេលដែលឃើញសភាពសពរបស់កូនស្រីទាំង២នាក់ស្លាប់យ៉ាង​អាណោចអាធ័មបែបនេះ​ ហើយពេលនេះសាកសពក្មេងស្រីទាំង២នាក់កំពុងតែចាប់ផ្តើមមានក្លិនស្អុយ​ផងដែរ។

For More Videos Amazing