រន្ធត់​ណាស់! លទ្ធផល​ដោយក្រុមអ្នកជំនាញក្នុងការធ្វើ​កោសល្យវិច័យ​ទៅលើសាកសពក្មេងស្រីទាំង២​…

ឃាត់កម្មដ៏ក្រើកនៅខេត្ត​ កំពង់ឆ្នាំង​ ចំពោះក្មេងស្រីទាំង២នាក់ ដែលត្រូវ​បានឃាត់ករសំលាប់ហើយញាត់សាកសពចូលទៅក្នុងកេសខោអាវកាលពីប៉ុន្មានថ្ងៃមុន​ នៅតែជារឿងដ៏ក្តៅកកុកមួយចំពោះមហាជនជាច្រើន​។

ហើយមកដល់ពេលនេះ​ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង​ក្នុង​ករណី​មួយនេះ​ ហើយក៏​កំណត់បានតម្រូយ​ និង​មុខសញ្ញា​ខ្លះៗហើយ​ ដោយបានធ្វើការឃាត់ខ្លួនជន​សង្ស័យ​២នាក់​ប្តី​ប្រពន្ធ​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ធ្វើ​ការសាកសួរ ហើយមិនត្រូវបានអនុ​ញ្ញាត​អោយអ្នកកាសែតថតរូបជន​សង្ស័យ​ទាំង២នាក់នេះឡើយ​។ គួរបញ្ជាក់ផងដែរថា​ ជនសង្ស័យ​ទាំង​២នាក់នោះគឺម្តាយមីង​ និង​ឪពុក​មារបស់នារីរងគ្រោះទាំង២ខាងលើ។

បើយោងតាម​កោសល្យវិច័យ​ដោយក្រុម​អ្នក​ជំនាញបានឲ្យដឹងថា​ កុមារីឈ្មោះ ជុន មេត្តា មានអាយុ៧ ឆ្នាំ​ ត្រូវបានឃាតករសំលាប់ចោលដោយកាច់បំបាក់ករួចញាត់ចូលទៅក្នុងហឹបឈើ​ រីឯ​ កុមារី​ អុល​ លក្ខិណា អាយុ ១៤​ឆ្នាំ​ ត្រូវ​ជាបង​ ដោយឃាតករបានធ្វើការវាយឡើយពកក្បាល​ វៃបំបាក់ឆ្អឹងជំនីនៅខាងស្តាំ​ និងកាច់បំបាក់ដៃជើងទាំង៤​ រួចញាត់ចូលទៅក្នុងហឹបឈើទាំង២នាក់បងប្អូនតែម្តង​ ពិតជាព្រៃផ្សៃខ្លាំងណាស់។

ក្នុង​នោះផងដែរប្រជាជន​បាន​សំណូមពរ​ទៅដល់បងៗមាន​សមត្ថកិច្ចដែលធ្វើការ​សើបអង្កេត​ ឲ្យ​ឆាប់​ចាំបាននូវជនល្មើសមកធ្វើការ​ផ្តន្ទា​ទោសផងដែរ។