ថ្លៃកប់​! គ្រាន់តែមាន់ជល់១ក្បាល​ អាចធ្វើឲ្យ​ម្ចាស់ខ្លាចទៅជាអ្នកមានបាន​ ព្រោះវាមានតម្លៃដល់ទៅ…

ពិតជារឿងមួយដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ ដែលម្ចាស់មាន់ជល់១ក្បាលនេះ​ ត្រូវ​បានអ្នកទិញម្នាក់ហ៊ានឲ្យតម្លៃដល់ទៅ​ ២០លានបាត​ បើគិត​ជាដុល្លាមាន​តម្លៃដល់ទៅជាង​ ៦០មុឺនដុល្លា​ឯណោះ​។ មាន់​ជល់នេះមានឈ្មោះថា​ Chao​ Hong​ Thong​ គឺជាប្រភេទមានជល់ដ៏កម្រមួយក្បាល​ ដែលយើងអាចនិយាយបានថា​ គឺជាស្តេចមានជល់​ ហើយវាមាន​កន្ទុយ​វែងដល់ទៅ​ប្រវែង​១ម៉ែត្រ​ ពិតជាស្រស់ស្អាតខ្លាំងណាស់។

ដោយឡែក​ម្ចាស់មាន់ជល់១ក្បាលនេះ​ អ្នកស្រី​ Bussarin​Choey​ Candit​ Thakul មា​នទីលំនៅស្ថិតនៅ​ សង្កាត់​Bang​ Phli​ ខេត្ត​ Samut​ Prakan​ ប្រទេសថៃ។​ អ្នកស្រី​ Bussarin​ បាននិយាយថា​ គាត់ពិតជាមិនដាច់ចិត្តលក់​ Chao​ Hong​ Thong​ នោះឡើយ​ ព្រោះ​គាត់ពិតជាមានការស្រលាញ់វាខ្លាំងណាស់​ ហើយ​បើទោះបីជាវាមានតំលៃខ្ពស់កប់ពពកយ៉ាងណាក៏ដោយ។

អ្នកស្រី​ Bussarin​ ក៏នៅមានមាន់១ក្បាល់ទៀត​គឺ​ Chao​Hong​ Fah​ ដែលជាប្រភេទមានជល់ដ៏កម្រដូចទៅនិង​ Chao​ Hong​ Thong​ ដែរ​ គ្រាន់តែ​កន្ទុយ​វាខ្លីជាងតែ​ប៉ុណ្ណោះ​ វាត្រូវ​បានលក់ក្នុង​តំលៃ​ ៥លានបាត​ គិត​ជា​ដុល្លាគឺ​ ជាង​ ១៥មុឺនដុល្លា​។