ភ្ញាក់ផ្អើល​ណាស់! បុរសម្នាក់​ បានធ្វើការអះអាងទៅដល់ពិភពលោកថា​ ខ្លួនធ្លាប់បានរស់នៅលើភព​ ព្រះអង្គារ…

ពិតជារឿងមួយដែល​មិនគួរឲ្យជឿ​ពិតម៉ែន​ ដែលបុរសម្នាក់នេះបានធ្វើការអះអាងមួយទៅកាន់អ្នក​វិទ្យាសាស្ត្រ​ និងពិភពលោកថា​ ខ្លួនពិតជាធ្លាប់បានរស់នៅលើភព​ ព្រះអង្គារពិតម៉ែន​ ដែលមុនពេលលោកបានមកចាំកំណើតនៅលើភពផែនដីនេះ។

បុរសម្នាក់នេះមានឈ្មោះថា​ Boriska Kipriyanovich​ មានអាយុ២០ឆ្នាំ​ ជា​ជនជាតិ​ រុស្ស៊ី​ រស់នៅក្នុងទីក្រុង​ Volgograd​។ អ្វី​ដែលមិនគួរឲ្យជឿនោះគឺ​ Boriska​ បានធ្វើ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មានការទ័ល​ប្រាជ្ញាតែម្តង​ ព្រោះតែ​ Boriska​ មានចំណេះដឹងខ្ពស់​អំពី​អវកាសខាងក្រៅ។

នេះជាការលើកឡើងរបស់​ឪពុកម្តាយ​ Boriska​ ថា​ កូនគាត់មាន​សមត្ថភាព​ពិសេស​តាំងតែពីកើតមកម្លេះ​ ដោយ​ត្រឹមតែ​អាយុ​ប៉ុន្មាន​ខែតែ​ប៉ុណ្ណោះ​ក្រោយ​ពេលកើត​ Boriska​ អាចនិយាយបានរួចទៅហើយ​ ហើយ​ Boriska​ តែងតែនិយាយទាក់ទងទៅនិងមនុស្សក្រៅភព(Alien)​ ដូចជា​អរិយធម៌​ជាដើម​ ដែលហេតុ​មិនមាននរណាបាន​បង្រៀនដល់គាត៉នោះឡើយ​ ហើយមួយ​វិញទៀតនោះ​ Boriska​ មានអាយុទើបតែ២ឆ្នាំសោះ​ តែអាចអាន​ សរសេរ​ និង​គូររូបបានយ៉ាងល្អទៅហើយ ពិតជារឿងដ៏គួរភ្ញាក់​ផ្អើល​ណាស់។

ដោយឡែក​ បុរស​នេះបានអះអាងទៅដល់ពិភពលោកថា​ ខ្លួនធ្លាប់បានរស់នៅលើភព​ ព្រះអង្គារ​ មុនពេលលោកបានមកចាំកំណើតនៅលើភពផែនដីនេះ​ ហើយភព​ ព្រះអង្គារ​ត្រូវបានបំផ្លាញយ៉ាងហិនហោច​ ដោយសារ​មហន្តរាយ​នុយក្លេអ៊ែរ​ និង​សង្គ្រាម​។ រីឯ​ប្រជាជនដែលមានដើមកំណើតនៅលើភពព្រះ​អង្គារ​ (Martian)​ គឺមានកំពស់ខ្ពស់ដល់ទៅ​ ៣ម៉ែត្រ​ជាង​ និងរស់នៅក្រោមដី​ ហើយស្រូបយកកាបូន​ឌីអុកស៊ីតសំរាប់ដក​ដង្ហើម។

បើតាមការអះអាងពីបុរសម្នាក់នេះទាក់ទងនិង Martian គឺពួកគេមិនចេះស្លាប់នោះទេ​ ជីវិត​អមតៈ​ ហើយវ័យរបស់ពួកគេនិងឈប់​វិវត្តន៍​ទៅមុខនាពេលអាយុ​ ៣៥ឆ្នាំ​។ បើនិយាយពីចំណេះដឹងពួកគេ​ ពិតជាមានសមត្ថភាពខ្ពស់ណាស់​ ពួកគេអាចធ្វើដំណើរ​ឆ្លង​ដែន​រវាង​ផ្កាយ ឬ​ប្រព័ន្ធ​ភព​ទៀត​ផង។

ទាក់ទងទៅនិង​ Martian​ វិញ​ គឺពួកគេមានភាពទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយ​មនុស្សនៅលើផែនដី​ ដែលជាជនជាតិអេសុីបបុរាណ​ ហើយ​គាត់បា​នបន្តទៀតថា​ ជីវិត​កំពុងរស់នៅលើភពផែនដីនិងមានការផ្លាស់យ៉ាងខ្លាំង​ ក្រោយ​ពីមនុស្សអាចដោះសោមួយ​ពីរូបចំលាក់​ Great Sphinx​ ហើយសោរនោះបានលាក់ទុក​នៅខាង​ក្រោយ​ត្រចៀក​នៃ​រូប​ចម្លាក់​មួយនោះ។

For More Videos Amazing