ពុលស្លាប់ទៀតហើយអ្នកខេត្តក្រចេះ​ មានអ្នកស្លាប់​ដល់ទៅ៣នាក់​ និងជាង៤០នាក់ទៀត​ កំពុងតែ​សង្រ្គោះ​ដោយសារតែ…

មានហេតុ​ការណ៏​មួយបានកើតឡើង​កាលពី​យប់ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​នៅក្នុងភូមិ​ ​ដំ​រ៉ែ ឃុំ​ បឹង​ចារ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។​ដោយហេតុ​ការណ៏​នេះ​ មា​នអ្នកពុលយ៉ាងធ្ងន់ធ្ងរជាច្រើន​ និងបានបង្កឲ្យមានអ្នកស្លាប់ដល់ទៅ៣នាក់​ និងមនុស្សចំនួន៤០នាក់ផ្សេង​ទៀតកំពុងតែ​សង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យ។

តាមការ​បញ្ជាក់​ពីប្រជាជននៅក្នុងភូមិនោះបានឲ្យដឹងថា​ ដោយសារតែពួកគេបាននាំគ្នាបរិភោគសាច់ពស់ និងផឹកជាមួយស្រាស​ នៅ​ទី​កន្លែងជិតវាលស្រែមួយ​ ខណះដែលពួកគេកំពុងតែច្រូតស្រូវ​ ទើបបានជាបង្កឲ្យមានការពុលយ៉ាងនេះ។

គួរបញ្ជាក់ដែលថា​អ្នកស្លាប់ទាំង៣នាក់មានឈ្មោះដូចជា​ ទី១​ឈ្មោះ​ នួន​ ណូយ​ ភេទប្រុស​ មានអាយុ៤៣ឆ្នាំ​ ទី២​ឈ្មោះ​ទែន​ ណេត​ ភេទប្រុស​ មានអាយុ៣៨ឆ្នាំ​ និងទី៣​ឈ្មោះ​គង់​ ឡាន់​ ភេទស្រី​ មានអាយុ៣៨ឆ្នាំ​ រីឯ​អ្នករងរបួសមានចំនួន៤៤នាក់​ កំពុង​តែ​ធ្វើ​ការ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ។ អ្នកជំងឺទាំងអស់នោះមានអាការៈវិលមុខ​ ក្អួតចង្អោរ​ និងស្រវាំងភ្នែកទៀតផង។

ពេលនេះ​សមត្ថកិច្ច​កំពុង​តែធ្វើ​ការស្រាវជ្រាវថាតើជាករណីពុលស្រាឬមួយក៏យ៉ាងណា​ ហើយពេល​នេះ​សមត្ថកិច្ច​ក៏​បានចុះមកដកហូតស្រាស​ និងធ្វើការនាំខ្លួនអ្នកលក់មកសាកសួរផងដែរ។

For More Videos Amazing