វិធីសាស្ត្រងាយៗបែបធម្មជាតិ ក្នុងការធ្វើអោយមាន់ឆាប់ធំបានលឿន មិនមានជំងឺ ហើយឆាប់ទទួលផល

បងប្រុសម្នាក់ដែលមានឈ្មោះថា ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់នូវបទពិសោធន៍របស់គាត់នៃការចិញ្ចឹមមាន់អោយឆាប់ធំ ដោយវិធីបែបធម្មជាតិ និងទទួលផលបានលឿន ដោយចិញ្ចឹមមាន់ត្រឹមរយះពេលខ្លីនិងឆាប់បានលក់ទៀតផង។

១. ត្រូវចេះជ្រើសរើសពូជមាន់ចិញ្ចឹម ដែលមានមាឌធំ និងមានជើងល្មៀត ព្រោះថាវាចេះការពារកូនហើយនិងសាយកូន។

២. ត្រូវរៀបចំសំបុក ហើយនិងធ្វើទ្រុង ដោយសំបុកពងនារដូវក្តៅត្រូវធ្វើសំបុកស្តើង និងរដូវវស្សាត្រូវធ្វើសំបុក្រាស់ ហើយទ្រុងវិញត្រូវមានទីធ្លាសំរាប់អោយមាន់ដើរលេង។

៣. ត្រូវចេះថែរក្សាថែរក្សានូវកូនមាន់ដែលវាទើបនឹងញាស់ចេញពីសំបុក ហើយក្រុងដោយទុករយះពេលពី ៧​ថ្ងៃ ទៅ ១០ថ្ងៃ ហើយនៅពេលកូនមាន់រឹងដៃរឹងជើង ចាំព្រលែងវាអោយដើររកសុីចំណីជាមួយនឹងមេរបស់វា។

៤. យើងត្រូវផ្តល់ចំណីអោយវា ដោយលាយច្រើនមុខបញ្ចូលគ្នា ដែលសំរាប់មាន់ ២៥ក្បាលគឺយើងត្រូវលាយ កន្ទក់១គីឡូក្រាម ហើយស្លឺកស្ពៅចាប់ពី១ខាំទៅ១ខាំកន្លះ បន្ទាប់មកគឺត្រូវបុកវាអោយម៉ត់។ បន្ទាប់មកដាក់អង្ករ ឬក៍ចុងអង្ករពី១កំប៉ុង ទៅ២កំប៉ុង ហើយបាយនឹងទឹកអង្ករគឺត្រូវលាយបញ្ចូលគ្នាអោយបានសព្វ បន្តាប់មកដាក់ក្នុងស្នូកចំណីអោយមាន់សុី ដោយពី ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។

៥. ការដាក់ទឹកអោយមាន់ផឹក គឺត្រូវប្រើសំបកគរប៉ុនធ្នាប់ដៃ ដោយដាក់វាប្រវែងពី២ ទៅ៣តឹក និងដំវាអោយទួក រួចហើយដាក់ទឹក៦លីត្រសំរាប់ត្រាំ ហើយអោយមាន់ផឹកជាប្រចាំក្នុងរយះពេល ២ ទៅ ៣ថ្ងៃចាំប្តូរវាម្តង។

មាន់ដែលមិនទាន់អនុវត្តវិធីសាស្ត្រគឺ គឺមានទំងន់តែ ៣​ទៅ ៤ខាំប៉ុណ្ណោះ ក្នុងការចិញ្ចឹមរយះពេល ២ខែ។ ហើយបន្ទាប់ពីបានអនុវត្តវិធីសាស្ត្រខាងលើបានរយះពេលមួយខែកន្លះ គឺមាន់បានឡើងទំងន់ ១ ទៅ ១,៣ គីឡូក្រាម។

For More Videos Amazing