បើសិនអាណិតគាត់ស៊ែរមួយ! ដើម្បីតែកូនៗ ទោះបីជាម្តាយខំលីអង្ករធ្ងន់យ៉ាងណា ក៍ម្តាយនៅតែព្យាយាមតស៊ូដែរ

អ្នកម្តាយគឺជាពាក្យមួយម៉ាត់ដ៍មានន័យបំផុតព្រោះថា តាំងពីគាត់បង្កើតយើងមកគឺគ្មានពេលដែលគាត់មិននឿយហត់នោះទេ។ ខំពពោះ ៩ខែ ១០ថ្ងៃ នៅពេលបង្កើតឈឺពិបាកស្ទើស្លាប់ ហើយនៅពេលបង្តើតយើងមកគឺត្រូវមើលថែរទាំយើង ដោយសូម្បីតែស្រមោចក៍មិនវាលើបានដែរ និងត្រូវធ្វើកិច្ចការជាច្រើនដើម្បីយើង។

រហូតដល់កូនធំបន្តិចគឺត្រូវរកលុយបញ្ចូនកូនទៅរៀនសូត្រនៅសាលារៀន និងកូនបានធំពេញវ័យបន្តិច កូនបែរជាធ្វើបាបចិត្តគាត់ ដោយមិនស្តាប់ដំបូន្មានគាត់ គិតតែដើរលេងគេចសាលា គិតតែមិត្តភក្តិជាធំ។ ហើយនៅពេលធំបន្តិចគឺត្រូវ រៀបការជាមួយនឹងប្តីប្រពន្ធ ដោយទៅនៅផ្សេងពីគាត់។

ដោយឡែកនៅក្នុងរូបភាពនេះវិញគឺបង្ហាញពីស្ត្រីម្នាក់ដែលជាម្តាយគេ មិនចំណេះដើម្បីធ្វើការល្អដូចគេទេ ហើយហេតុតែក្រហើយត្រូវចិញ្ចឹមកូនៗ នាងក៍សុខចិត្តធ្វើជាកម្មករលីបាវអង្ករ ដូចជាមនុស្សប្រុស ដើម្បីរកលុយអោយកូនបានទៅរៀនដូនក្មេងគេធម្មតា នេះហើយទឹកចិត្តម្តាយចំពោះកូន។