អីយ៉ាស់! គ្រាន់តែល្បីភ្លាម​ អ៊ុំ​ស្រី​គ្រវីសក់​ ក៏ទទួលបានឱកាសមួយដ៏ល្អ…(មានវីដេអូ​)

មួយ​រយះកន្លងមកនេះ​ ប្រិយមិត្ត​ច្បាស់ជាបានស្គាល់រួចមកហើយនូវតារាភេទទី៣​គឺ​ អ៊ុំ​ស្រី​គ្រវីសក់​ Sitang Buathong ដែលគាត់តែងតែលេចមុខនៅតាម​បណ្តាញ​សង្គមហ្វេសបុក​ ហើយរាល់រូបភាព​ និង​វីដេអូ​របស់គាត់ពិតជាទទួលបានការចាប់អារម្មណ៏ខ្លាំងណាស់​ ជាពិសេស​ប្រិយមិត្ត​ដែលតែងតែនិយមលេង​ហ្វេសបុក​តែម្តង។

ទោះជាយ៉ាងណាក៏មាន​ប្រិយមិត្ត​មួយ​ចំនួនបានសម្តែងអារម្មណ៍មិនពេញចិត្ត​ និង​សើចចំអកដល់រូបគាត់ផងដែរ​ ព្រោះតែរូបរាង​ រួមនិងការសម្តែងដែលមានភាពខុសប្លែកពីគេ​ ដូចជាក្បាច់រាំគ្រវីក្បាលនៅលើតុជាដើម​ ប្រាកដ​ជាធ្វើឲ្យ​ទស្សនិកជន​វិលមុខជាមិនខាន​ឡើយ ប៉ុន្តែ​គាត់​នៅតែ​មាន​អារម្មណ៍​មិនខ្វល់​ និងមិនអើពើទៅដល់រឿងទាំងនោះឡើយ។

អ្វី​ដែលពិសេសនោះ​ ក្រោយពី​ទទួលបានភាពល្បីល្បាញ​ និងការគាំទ្រជាច្រើននោះ​ តារាភេទទី៣រូបនេះ​ ក៏ទទួលបាន​ឱកាសដ៏ពិសេសមួយ​ ដែលត្រូវ​បាន​ប្រទេសហ្វីលីពីន​បាន​អញ្ជើញ​ជាភ្ញៀវ​កិត្តិយស​ នៅក្នុង​កម្មវិធី​ Fahrenheit Look Of The Year។

នៅថ្ងៃដែលតារាថៃរូបនេះបានចេញដំណើរ​នៅឯ​ព្រលានយន្តហោះ​ថៃ ក៏មានហ្វេន​ និងអ្នកគាំទ្រលោកអ៊ុំមួយចំនួន​ បាននាំគ្នាសុំថតរូបជាច្រើនផងដែរ​។

សុំទស្សនាវីដេអូខាងក្រោម

For More Videos Amazing