ប្រពន្ធយល់សប្ដិ​ឃើញ​ជីកបានកំណប់នៅមុខផ្ទះ​ ស្រាប់តែពេល​ភ្ញាក់ឡើងប្តីក៏ទៅជីក​ ក៏ប្រទះឃើញ…

មានហេតុ​ការណ៏​មួយបានកើតឡើងនៅខេត្ត​ សូរិន​្ទ​ ដោយប្តីប្រពន្ធ២នាក់បានជីកកកាយដីរកឃើញនូវវត្ថុបុរាណមួយចំនួន​ ធ្វើឲ្យប្រជាជនជាច្រើននៅក្នុងភូមិនោះមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ និងបាននាំគ្នាធ្វើពិធីមួយផងដែរ។

ក្នុង​នោះផងដែរ​ ប្រពន្ធ​មានឈ្មោះ​ បួលយ ខាំហែង​ និងប្តីឈ្មោះ​ ចាំរូន​ ដែលប្តី​ប្រពន្ធ​ទាំង២នាក់នេះ​បាននាំគ្នាជីកដីនៅមុខផ្ទះ​ ព្រោះ​តែប្រពន្ធ​ អ្នកនាង​ បួលយ​ បានយល់សប្តិ​ឃើញថាមា​នកំណប់នៅមុខផ្ទះ។

ក្រោយពី​ជីករួចប្តីប្រពន្ធ២នាក់នេះ​ ក៏បានប្រទះឃើញវត្ថុបុរាណជាច្រើនមានដូចជារូបព្រះ ១០អង្គ កងដៃរូបក្បាលនាគ ២កង និងអាវុធបុរាណ ១ដើម រួចក៏បានប្រកាសប្រាប់អ្នកភូមិពីហេតុការណ៏នេះ​ ក្រោយ​មកអ្នកភូមិ​ និងម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធនេះ​ ក៏បានរៀបចំនូវបាយសី​ រួមនិងគ្រឿងសំណែនផ្សេងៗទៀត​ ដើម្បីសែនព្រេងទៅដល់ស្តេចនាគដើម្បីសុំសេចក្តីសុខផងដែរ។