ក្តៅ​ក្តៅ​!!!​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បានចេញសារព្រមានមួយចំពោះលោក​ Tavan Jalerm (ក្បាលបង្គន់)​ ឲ្យ​ឈប់ជាបន្ទាន់​ គិតត្រឹម​…

មួយរយះ​កន្លងមកនេះ​ ក្រោយពី​បវរកញ្ញា​ កម្ពុជា​ បានទទួលជ័យជំនះលើ​បវរកញ្ញា​ វៀតណាម​ ក្នុង​កម្មវិធី​ Miss Grand International ដែលបានធ្វើការប្រកួតនៅ​ ប្រទេស​ មីយ៉ាន់ម៉ា​ ក៏មានបុរសម្នាក់ដែល​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tavan Jalerm (ក្បាលបង្គន់)​ បានចេញមុខធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ​លទ្ធផល​មួយនេះ​ ក្រោយមកក៏មានមហាជនជាច្រើនបានសម្តែងនូវការមិនពេញចិត្ត​ និងមានអារម្មណ៏ខឹងយ៉ាងខ្លាំង​ នូវការរិះគន់មួយនេះ។

អ្វី​ដែលហួសចិត្តបំផុតនោះ​ បុរសម្នាក់នោះនៅតែចេញវីដេអូច្រើន​ និងបានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា​ អ្វី​ដែលខ្លួនធ្វើគឺដោយសារចង់អោយ​បវរកញ្ញា​ កម្ពុជា​មាន​ប្រជាប្រិយភាព​ដោយសារខ្លួនទៅវិញ​ បើទោះបីជាមានការជេយ៉ាងខ្លាំងពីមហាជនជាច្រើនក៏ដោយ​ ក៏លោកនៅតែមាន​មោទនភាព​ដែរ​។

ថ្ងៃនេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បានចេញសារព្រមានមួយចំពោះលោក​ Tavan Jalerm (ក្បាលបង្គន់)​ ឲ្យ​ឈប់ជាបន្ទាន់​ នូវហេតុផលណាមួយ​ បើទោះហេតុផលនោះយ៉ាងណាក៏ដោយ​ សារទាំងស្រុង​ “សារជូនចំពោះលោក​ Tavan Jalerm (ក្បាលបង្គន់)​ សូមលោកត្រូវតែបញ្ឈប់បន្ទាន់ នូវការបន្តបកស្រាយ​ ​ប្រមាថ​ទៅលើឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ”។ Video​ ដើម​លោក​ បាននិយាយប៉ះពាល់ប្រមាថយ៉ាងធ្ងន់​ ដោយផូសភ្ជាប់ឈុត “ទេពីស្រីុសួគ៌​ឦសាន​បុរៈ”​ បើទោះបីជាហេតុផលណាក៏ដោយ​ សូម​បញ្ឈប់ជាបន្ទាន់។

ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” គឺជាសម្បត្តិ​ វប្បធម៌​ជាតិ
បង្គុំគ្រឿង​និងរចនាបថ​ នាសម័យ​ឦសាន​បុរៈ”(ចេនឡា)​
គឺជាសម័យដ៏ពិសិទ្ធ​ មហិទ្ធិឫទ្ធិ តាមទំនៀមព្រហ្មញសាសនា។ បច្ចុប្បន្ននេះ​ រាជធានី​​ឦសាន​បុរៈ​ (​ សំបូព្រៃគុហ៍​ )​ នៅតែជាកន្លែង​ ដ៏សក្កិសិទ្ធ​ មានបារមី​ មានអាថន័​ និងបណ្តាសារ…ពីបុព្វបុរសខ្មែរ ដែលកូនខ្មែរជំនាន់ក្រោយ​ត្រូវតែគោរព​។

ក្នុងនាមរូបនាងខ្ញុំ​ដែលជាកូនខ្មែរ​ និងធ្លាប់បានហាត់រៀនរាំរបាំ​ខ្មែរ និង​ បានរៀនសូត្រពី​ ប្រវត្តិសាស្ត្រជាតិ​ និងពីវប្បធម៌ខ្មែរ​ខ្លះៗ​ នាងខ្ញុំគោរពស្រលាញ់​ មានមោទនភាពខ្លាំងណាស់​ លើ​ប្រវត្តិសាស្ត្រ​និងវប្បធម៌ជាតិខ្មែរដ៏ឧត្តុងឧត្តម​…វប្បធម៌ជាតិ​និងជំនឿសាសនា​ គឺមិនអាចប្រមាថបានទេ​ សូមបញ្ឈប់ជាបន្ទាន់​ នៅត្រឹមថ្ងៃនេះ​…”។