ដឹងមូលហេតុច្បាស់ហើយ​ ករណី​ប្អូន​ស្រីដែលបានលោតទឹកសំលាប់ខ្លួន​ ព្រោះតែសុំ​ឪពុកម្ដាយ​ទិញ​ចិញ្ចៀន​ មិនមែន​ជា​…

យោងតាម​ប្រភ​ព​ពត៌មាន​កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ មាននារីម្នាក់បានជិះម៉ូតូម៉ាក​ Zoomer X មកលោត​ទឹកសម្លាប់ខ្លួននៅលើស្ពាន​ លីយ៉ុង​ផាត​ ក៏បានបង្កជាភាព​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ក្រោយ​មកក៏ត្រូវបាន​ពត៌មាន​មួយចំនួនបានលើកឡើងថា​ គឺព្រោះតែនារីម្នាក់ខាងលើនេះសុំ​ឪពុកម្ដាយ​ទិញ​ចិញ្ចៀន​ តាមពិតមិនមែន​ជាការពិតនោះទេ​ ដូច្នេះ​សូមបងប្អូន​កុំមានការយល់ច្រលំ។

នេះ​បើយោងតាម​គណនី​ហ្វេសប៊ុក​មួយមានឈ្មោះថា​ Phen Chhen ដែលជាអ្នកស្គាល់នាងបាននិយាយរៀបរាប់ថា​:​ “សូមបងប្អូន​កុំមានការយល់ច្រលំអី​ តាមពិតនាងមិនម៉ែនស្លាប់ដោយសារតែរឿងសុំឪពុកម្តាយទិញ​ចិញ្ចៀន​នោះទេ​ មិនដឹងថាប្រភព​ពត៌មាន​នេះចេញមកពីណានោះដែរ​ សពមិនទាន់រកឃើញផង​ មិនគួរណា​សារព័ត៌មាន​មួយចំនួនសរសេរចោទប្រកាន់នាងបែបនេះសោះ​។

តាមពិតនាងមានបញ្ហាផ្ទាល់ខ្លួន​ និងប៉ះពាល់ដល់ផ្លូវចិត្តជាយូរមកហើយ​ ខ្ញុំ​ក៏តែងតែធ្វើការលើកទឹកចិត្តចំពោះនាងជារៀងរាល់ដងផងដែរ​ ដូច្នេះ​សូម​សារព័ត៌មាន​មួយចំនួនគួរតែកែសំរួលនូវ​ពត៌មាន​របស់ខ្លួ​ន​ កូនគេ​កូនយើង​ ប្អូន​គេ​ប្អូន​យើង​ មិនដឹងជាប៉ះពាល់​កិត្តិយស​ដល់គ្រួសារនាងយ៉ាងណានោះទេ”។

For More Videos Amazing