ក្តៅៗ! កញ្ញាធី សុវណ្ណថា បានសម្រេចចិត្ត ផ្តល់ថវិកា៤០ម៉ឺន​ដុល្លា ទៅ…..

កាលពីម្សិលមិញនេះកញ្ញាធី សុវណ្ណថា បាបធ្វើអោយកក្រើកពេញហ្វេសបុកតែម្តង ដោយបានព្រមានទៅដល់ខ្ទើយបែកស្លុយដែលបានប្រមាថទៅដល់ឈុតតំណាងជាតិរបស់ខ្មែរយើង។ ហើយនៅពេលនេះផងដែលកញ្ញាក៍បានធ្វើអោយកក្រើកម្តងទៀតហើយ ដោយកញ្ញាសុខចិត្ត ផ្តល់ប្រាក់កម្ចីចំនួន ៤០មឺុនដុល្លា ជូនទៅសិស្សក្រីក្រចំនួន ៥០០នាក់ ដែលចង់មកភ្នំពេញ ដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យ។

តាមរយះហ្វេសផេករបស់កញ្ញាផ្ទាល់ថាបានបង្ហោះថា «ឆ្នាំនេះ,​ នាងខ្ញុំ​ សម្រេចផ្តល់​ ៤០ម៉ឺន​ដុល្លា​ (ជាប្រាក់កម្ចី ដោយគ្មានការប្រាក់គ្មានវត្ថុបញ្ចាំ)ជូនសម្រាប់សិស្សក្រីក្រ​ ៥០០នាក់​ ដែលចង់មករៀន​ បន្ត​នៅសាកលវិទ្យាល័យ​ នៅរាជធានីភ្នំពេញ​….
សិស្សអាចខ្ចី​ប្រាក់បាន 800$/១នាក់​ រយពេល៤ឆ្នាំ ហើយនឹងត្រូវសងប្រាក់វិញ នៅពេលមានការងារ​។»

ហើយកញ្ញាក៍បានបន្តទៀតថា «សម្រាប់​ ៣មហាវិទ្យាល័យ​ ២០០នាក់​ មហាវិទ្យាល័យភាសា​ (អង់គ្លេស)
២០០នាក់​ មហាវិទ្យាល័យ (គ្រប់គ្រង​ គណនេយ​្យ​ ទីផ្សារ) ១០០នាក់​ មហាវិទ្យាល័យសុខាភិបាល​ (គិលានុប្បដ្ឋាក​, ឆ្មប)
សូមទំនាក់ទំនង​ Tel: 093 208 222 / 093 209 222»

For More Videos Amazing