មកមួយទៀតហើយ! ដកកាំភ្លេីងភ្ជង់ប្រជាជន ដោយអាងខ្លួនជានគរបាលសេដ្ឋកិច្ច និងចោទប្រជាជនថា…..

ប្អូនប្រុសហ្វាយខេត្តស្ទឹងត្រែង ជានគរបាលសេដ្ឋកិច្ច ដកកាំភ្លេីងភ្ជង់ប្រជាជន ដែលបានធ្វើដំណើរឆ្លងកាត់ និងបានឆែកឆេររយន្តប្រជាពលរដ្ឋ តែមិនមានភស្តុតាងអ្វីនោះទេ។​ នៅពេលដែលរកមិនឃើញបទល្មើស ក៍ប្តូរទៅជាចោទខាងតាកុងរថយន្តថា បានរារាំងសមត្ថកិច្ចធ្វើការ ហើយក៍បានចាប់ខ្លួនតាកុងរថយន្តនោះ ដាក់ឃុំខ្លួនរយះពេល២យប់ ៣ថ្ងៃ នៅស្នងការនគបាលខេត្តស្ទឹងត្រែង ដោយគ្មាន ដីកា ពីតុលាការខេត្តទៀត….។

ដោយការអនុវត្តច្បាស់បែបនេះគឺធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ អាងតែខ្លួនមានខ្សែស្រឡាយ និងសក្តិ បែរជាមកធ្វើបាបជិះជាន់ប្រជារាស្ត្រ ខណះពេលដែលសម្តេច តេជោ ដែលជាប្រមុខរាជរដ្ឋាភិបាល គឺលោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងកែរទម្រង់ ដើម្បីបំពេញចិត្តរាស្ត្រ។

ក៍ប៉ុន្តែតុលាការខេត្តស្ទឹងត្រែង គឺមិនបានចាត់វិធានការទៅតាមបន្តឹងស្នងការនគរបាលខេត្តនោះទេ ព្រោះថារឿងមួយនេះគឺពិបាកក្នុងការរកមូលហេតុចោទប្រជាជនណាស់ ចឹងហើយបានជាតុលាការបានស្នើសុំអោយរឿងនេះចប់ត្រឹមនេះចុះ។

សូមទស្សនាវីដេអូខាងក្រោម