ថ្លៃអីក៍ថ្លៃមេស!! តម្លៃញាក់សាច់នៃម្កុដ ២ ប្រភេទ ដែលបវរកញ្ញាកម្ពុជាយើងខិតខំព្យាយាមប្រកួត​ ដើម្បីក្លាយជាម្ចាស់នៅឆ្នាំនេះ

ចាប់តាំងពីកម្មវីធី Miss Grand International 2018 ចាប់ផ្តើមមក យើងឃើញថាកម្ពុជាយើងហាក់បីដូចជាមានការគ្រាំទ្រយ៉ាងខ្លាំងទៅលើបវកញ្ញាកម្ពុជាយើង ដែលខុសពីឆ្នាំមុនៗ។ ហើយដោយឡែកក្នងការបោះឆ្នោតតាមរយះការ Like និង Share នៅលើបណ្តាញសង្គមហ្វេសបុក ទៅលើឈុតតំណាងជាតិ យើងឃើញថាខ្មែរយើងបានសាមគ្គីគ្នាល្អណាស់ ដែលមានពិន្ទុឈ្នះគេដាច់តែម្តង។

ហើយពេលនេះផងដែរខ្មែរយើងបានឈ្នះ និងបានចូលទៅវគ្គបោះឆ្នោតដ៍ដែលទៀត តែនៅក្នុងចំនោមបេក្ខជន ២០នាក់។ ​កញ្ញា ឌី លីកា គឺជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ ក្នុង​កម្មវិធី​ប្រកួត Miss Grand International គឺពិតជាបានខិតប្រឹងប្រែងខ្លាំងណាង់ក្នុងការប្រកួតដើម្បីឈានទៅរក ម្ចាស់ម្កុដដែលមានតម្លៃមហាសាល។

ដូច្នេះចូលមកសាច់រឿងយើងវិញដែលនិយាយអំពីម្កុដទាំង២ គឺម្កុដមាសសុទ្ធ ដែល កញ្ញា ឌី លីកា កំពុងតែប្រកួត ក្នុង​កម្មវិធី​ប្រកួត Miss Grand International ដែលស្តិតនៅប្រទេសមី​យ៉ាន់​ម៉ានោះគឺមានតំលៃ ៣០ ម៉ឺន​ដុល្លារ។ ហើយម្កុដមួយទៀតគឺជា ម្កុដត្បូងទទឹម​ដ៏​ល្អ​វិចិត្រ ដែល​បវរកញ្ញា កែវ សេង​លី​ហួរ កំពុងតែប្រកួតក្នុងកម្មវិធី Miss Earth ស្ថិតនៅប្រទេសហ្វុីលីពីន មានតំលៃ ៩៥ មុ​ឺ​ន​ដុល្លារ ផងដែរ៕

For More Videos Amazing