មិនទាន់ចប់ទេបងប្អូន វគ្គ​ផ្ដាច់ព្រ័ត្រ!!! ឱកាសចុងក្រោយហើយ Like 1ពិន្ទុ​ Share 5ពិន្ទុ​ ក្នុង​បោះឆ្នោតជួយដល់​បវរកញ្ញា​ កម្ពុជា​ ជាប់ឈុត​ប្រពៃណៃស្អាតបំផុត​…

នេះគឺជាវគ្គផ្តាច់ព្រាត់​ ក្នុងការបោះឆ្នោតដើម្បីជ្រើសរើសយក​បវរកញ្ញ្ញាណាដែលមាន​សម្រស់ និងគ្រងឈុត​ប្រពៃណៃស្អាតបំផុត​ Best National Costume ។ ក្នុង​នោះងដែរ​ បវរកញ្ញា​ចំនួន​២០រូប​ មាន១០រូបត្រូវជ្រើសរើសតាមរយះការបោះឆ្នោតតាម​បណ្តាញសង្គមហ្វេសបុក​ និង​១០រូបគឺត្រូវធ្វើការជ្រើសរើសដោយ​គណៈកម្មការ។

​រីឯ​ពេលនេះ​បវរកញ្ញា​ កម្ពុជា​ Miss Grand Cambodia កញ្ញា​ ឌី​លីកា​ ដែលគ្រងឈុត“ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ”​ គឺបានទទួលពិន្ទុខ្ពស់បំផុត​ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងសំបើមកាលពីវគ្គមុន។

ក្នុង​ការប្រកួតនេះ​ និងធ្វើការជ្រើសរើសយក៥នាក់តាមរយះការបោះឆ្នោត​ និង៥នាក់ទៀតតាមរយះ​គណៈកម្មការ​ និង​ធ្វើ​ការ​សម្រេច​លទ្ធផល​នា​​​វ​គ្គ​​​ផ្ដាច់​​​ព្រ័​ត្រ ក្នុងកម្មវិធី Miss Grand International​ នៅ​​​ថ្ងៃ​​​ទី​25 ខែ​​​តុលា​ ឆ្នាំ២០១៨។