ក្តៅៗ! ធី សុវណ្ណថា សារព្រមាន ២៤ម៉ោង ករណីប្រមាថ​ឈុត​ «ទេពីស្រីុសួគ៌​ឦសាន​បុរៈ»

តាមរយះគណនីហ្វេសបុកឈ្មោះ Sovantha Thy បាន បង្ហោះថា «សារព្រមាន​ ២៤ម៉ោង
ករណីប្រមាថ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ”

សូមព្រមានលោក​ Heng Yin (ចំប៉ីខ្មៅ)​
ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ”

​ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​
ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីត:
ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១”
នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ…

យោងតាម
​Video Live និង Post របស់លោក​ ពីម្សិលមិញ
បានថា​ “ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ”
និងបានភ្ជាប់ដោយរូប​ សើបចំអក់​ 😂 ជាច្រើន​..

ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​
លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាការប្រមាថ
លើឈ្មោះ​រាជធានីបុរាណខ្មែរ និងព្រះកិត្តិនាម
របស់អតីត​ព្រះមហាក្សត្រខ្មែរ​

នាងខ្ញុំ​ ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង
ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ”
និងសុំទោសជានជាតិខ្មែរ​ ជាបន្ទាន់​

បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់
ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីត:
ព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំង
ក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​
និងសាលាខេត្តកំពង់ធំ​…

នាងខ្ញុំ​ ក៏បានឃើញមានការប្រមាថ​
លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះ
នាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​

បណ្តាសារ​
“ជនណា​បំផ្លាញ​ ក្លោញ​ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រាសាទត្រពាំងរពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយ ដោយរដ្ឋបាលខេត្តកំពង់ធំ​ ។

ពីនាងខ្ញុំ​ ធី​ សុវណ្ណថា»

For More Videos Amazing