ពិតជាសំណាងម៉ែន! ប្តី​ប្រពន្ធ​២នាក់​ទិញផ្ទះ​ហើយធ្វើការជួសជុល​ ក៏ប្រទះឃើញ…

យោងតាម​គណនី​ហ្វេសបុក​មួយឈ្មោះ​ Branick​ បានធ្វើការ​បង្ហោះ​តាមបណ្តាញ​សង្គម​ ក្រោយពី​លោក​ និងប្រពន្ធលោកបានទិញផ្ទះ​ ហើយធ្វើការជួសជុល​ ក៏រើសបានលុយជាច្រើននៅក្នុងវ៉ាលី​ ខណះពេលដែលគាត់កំពុងតែជួសជុលផ្ទះ​ ហើយក៏បានបង្កជាភាពភ្ញាក់ផ្អើលតាមបណ្តាញ​អុីនធឺណែតផងដែរ។

លោក​ Branick​ មានអាយុ​៣៥ឆ្នាំ​ លោកបានទិញផ្ទះ១ខ្នង​ ដែលផ្ទះនោះបានសាងសង់ឡើងតាំងតែពីឆ្នាំ១៩៤០មកម្លេះ​។ ដោយសារការខ្វះខាត​ ទើបលោកគ្មាន​លទ្ធភាព​ក្នុង​ការជួសជុលទាំងអស់នោះទេ​ ដំបូងឡើយគាត់ជួសជុលតែជាន់ទី១​ និងជាន់ទី២​ មួយរយះពេលក្រោយមកគាត់ក៏បា​នជួសជុលជាន់ក្រោមដីបន្តទៀត​ ស្រាប់តែពេលដែលគាត់បានគាស់ម្នាងសិលាចេញ​ ក៏បានប្រទះឃើញវ៉ាលីពណ៍បៃតង១​ ពេលនោះគាត់គិតថាប្រហែលជាគ្មានអ្វីក្នុងនោះទេ​ ទើបគាត់ក៏បានយកវាចេញមក​ ហើយហៅប្រពន្ធខ្លួនឲ្យមកបើកជាមួយគ្នា។

នៅពេលដែលគាត់បើកវ៉ាលីនោះ​ ក៏ស្រាប់តែឃើញសុទ្ធតែក្រដាសប្រាក់ដុល្លា​ ដែលមានចំនួន៣ដុំ​ ដុំទី១គឺមានសុទ្ធ​តែក្រដាស់២០ដុល្លា​ ដុំទី២​គឺមានសុទ្ធ​តែក្រដាស៥០ដុល្លា​ ដល់តែដុំទី៣​គឺមានសុទ្ធ​តែក្រដាស១០០ដុល្លា​ ហើយសរុបទាំងអស់គឺមានចំនួន​ ២៣០០០ដុល្លា។

For More Videos Amazing