សូមជួយស៊ែរបន្តផង! នេះគឺជាមុខមាត់ប្អូនស្រី ដែលបានលោតពីលើស្ពានសំលាប់ខ្លួន មកដល់ពេលនេះ…

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ វេលាម៉ោង ១១ និង ៣០នាទី មានហេតុការដ៍រន្ធត់មួយបានកើតឡើង ដែលស្ថិតនៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង គឺមានប្អូនស្រីម្នាក់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានលោតពីលើស្ពានព្រែកព្នៅ សម្លាប់ខ្លួន។

ដោយអ្នកដែលនៅជិតនោះបានឃើញជនរងគ្រោះជិះម៉ូតូ Zoomer X ពណ៍ក្រហមលាយស ដែលពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 ជិះមកឡើងលើស្ពាន ហើយក៍បានឈប់ម៉ូតូនោះនៅលើស្ពាន ដោយដាក់ម៉ូតូនៅកៀនស្ពាន ហើយរូបនាងក៍បានចុះពីលើម៉ូតូ និងបានលោតពីលើស្ពាន ដើម្បីសម្លាប់ខ្លួន។ ហើយមកដល់ពេលនេះ គឺពុំទាន់រកនាងឃើញនៅឡើយទេ។

តាមរយះគណនីហ្វេសបុកឈ្មោះ សែ ពុធី បានបង្ហោះថា «កាលពីថ្ងៃអង្គារទី ១៦ ១០ ២០១៨ វេលាម៉ោង ១១ម៉ ៤០នាទីមានក្មេងស្រីម្នាក់ដូចភិនភាគក្នុងfb ដែលត្រូវជាក្មួយស្រីខ្ញុំបង្កើតបានលោតទឹកពីលើស្ពានលីយុងផាត់។អាស្រ័យហេតុនេះប្រសិនជាបងប្អូនណាប្រទះឃើញមេត្តាជួយផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ០១២ ៥២ ៧៣ ៩៨
ឬ ០៨១ ២៦ ៨៣ ៨៩
សូមអគុណ!!!!»

For More Videos Amazing