ទៀតហើយ! បុរសម្នាក់បានធ្វើដំណើរទៅខេត្តស្វាយរៀង​ ក៏ស្រាប់តែប្រទះឃើញស្លាកលេខឡានរបស់ខ្លួនដូចគ្នា​ ទៅនិងឡាន​ Lexus ក៏បាន…

ករណី​មួយ​នេះធ្លាប់បានកើតឡើងម្តងរួចមកហើយ​កាលពីពេលថ្មីៗនេះ​ ហើយនៅតែកើតមានដដែរៗ​ បើទោះជាមានការដាក់ទោស​ និង​អនុវត្តន៍​ច្បាប់​យ៉ាងតឹងរឹងទៅដល់ជនល្មើសដែលជិះ​រថយន្ត​អត់ពន្ធ​ និងប្រើប្រាស់នូវស្លាក់លេខលួចគេក៏ដោយ។

ជាក់ស្តែងក្នុងករណីនេះ​ បុរសម្នាក់ឈ្មោះ​ យីម​ ឌី​ បានធ្វើដំណើរទៅខេត្តស្វាយរៀង​ ដោយជិះរថយន្តម៉ាក​ TACOMA​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២AU-1060​ ក៏ស្រាប់តែប្រទះឃើញស្លាកលេខរថយន្តខ្លួន​នៅពាក់លើរថយន្ត​ម៉ាក​ Lexus NX 200T ដែលមានម្ចាស់ជាជនជាតិចិន​ ក៏បានធ្វើការប្តឹងទៅ​ប៉ុស្តិ៍​នគរបាល​ក្បែរនោះ​។

លោក​ យីម​ ឌី​ បាន​បញ្ជាក់​ថា​ ស្លាកលេខរបស់រថយន្ត​ លោក​ម៉ាក​ TACOMA ភ្នំពេញ​ ២AU-1060 ​បានបាត់កាលពីខែមេសា​ ឆ្នាំ២០១៨​ ក្រោយមកលោកក៏បានដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​យកឯកសារនោះទៅបញ្ជាក់នៅមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ ដើម្បី​ចេញស្លាកលេខថ្មីផងដែរ។ ម្ចាស់​រថយន្ត​ Lexus NX 200T​ ដែលជាជនជាតិចិន​ឈ្មោះ​ ចាង​ បាវយាង​ អាយុ៤២ឆ្នាំ​ បាននិយាយថា​ ខ្លួន​ទើបតែទិញរថយន្តនេះពីអ្នកធំម្នាក់​ ក្នុងតម្លៃជាង៣មុឺន​ដុល្លា​ កាលពី១ខែមុន។



ពេលនេះផងដែរលោក​ យីម​ ឌី​ មិនអាចធ្វើការដកហូតមកវិញនូវស្លាកលេខរថយន្តលោកបានភ្លាមៗនោះទេ​ ពីព្រោះ​ត្រូវរងចាំឯកសារមួយចំនួនដែលបញ្ជាក់ពី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​សិន​ ហើយលោកក៏បានប្រកាសថា​ លោកសូមមិនទទួលខុសត្រូវនូវស្លាក់លេខ​រថយន្ត​ ភ្នំពេញ​ ២AU-1060 ​ដែលបំពាក់លើ​រថយន្ត​ផ្សេង​នោះទេ។

For More Videos Amazing