នាំចាំពួកគាត់ទេ? ក្មេងៗនិងគ្រូបង្វឹកទាំង១៣នាក់ ដែលបានជាប់ក្នុងរូងភ្នំ ថាំ ហ្លួង ត្រូវបានទូរទស្សន៍បរទេសធ្វើបទសម្ភាសន៍ (មានវីដេអូ)

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ពួកគាត់ច្បាស់ហើយ ព្រោះថាពួកគេទាំង១៣នាក់ត្រូវបានជាប់នៅក្នុងរូងភ្នំ ថាំ ហ្លួង រយះពេលជិត១០ថ្ងៃ ដែលធ្វើអោយអ្នកសារពត៍ជុំវិញពិភពលោកបានចុះផ្សាយចំពោះពួកគេ ហើយខ្មែរយើងគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងនេះ ដែលធ្វើអោយសារពត៍នានាក្នុងស្រុកខ្មែរចុះផ្សាយពត៍ពួគគេព្រោងព្រាតតែម្តង។

ហើយពេលនេះដែរកម្មវិធីទូរទស្សន៍ដ៍ល្បីមួយរបស់សហរដ្ឋអាមេរិចគឺ “The Ellen Show” របស់អ្នកនាង Ellen Lee DeGeneres បានអញ្ចើញពួកគេទាំង១៣នាក់មកសម្ភាសន៍ដែលនិយាយកាលដែលពួកគេជាប់នៅក្នុងរូងភ្នំ ដែលអ្នកបកប្រែបានបកប្រែថា «ពួកគេបានធ្វើការបួសសួង និងធ្វើសមាធិក ដើម្បីឲ្យពួកគេមានចិត្តស្ងប់ក្នុងការតតាំងជាមួយនឹងរាល់បញ្ហាដែលពួកគេត្រូវប្រឈម»។

ហើយក្រុមកីឡាករនិងគ្រូបង្វឹកក៍បានបន្តទៀតថា​ «ការតាំងចិត្តបានស្ងប់ និងមោះមុតនេះហើយ គឺមូលដ្ឋានធ្វើឲ្យពួកគេមានភាពក្លាហាន និងអាចជំនះរាល់បញ្ហាបាន។ ហើយពូកគេក៏មានការតាំងចិត្តថាអនាគតក្រុមកីឡាបាល់ទាត់ជ្រូកព្រៃរបស់ថៃនឹងខ្លាំង ហើយល្បីពេញពិភពលោកក្នុងអាជីពបាល់ទាត់តែម្ដង»៕

សូមទស្សនាវីដេអូខាងក្រោម