ចង់គាំង​និយាយលែងចេញ! ប៉ាម៉ាក់លេងមួយក្បាច់នេះ​ កូនស្ទើតែនិយាយមិនចង់ចេញ​ហ្មង…

ឳពុក​ម្តាយ​មួយណាដែលថាមិនស្រលាញ់កូននោះ​ គាត់តែងតែផ្តល់នូវអ្វីៗដល់កូន​ ទៅតាមលទ្ធភាពដែលគាត់មាន​ ជាពិសេសចំណេះដឹង​ និងការ​អប់រំ​ព្រានប្រដៅ​ ដើម្បីឲ្យ​យើងក្លាយទៅជាអ្នកចេះដឹង​ មានអនាគតភ្លឺស្វាង និងមាន​សុជីវធម៌​ល្អរស់នៅក្នុងសង្គម។

ដោយឡែក​ យោងតាមប្រភពហ្វេសបុកមួយ​ឈ្មោះ​ Fii za បានសរសេររៀបរាប់ថា​ “​ កំពុងតែគេងក្នុងបន្ទប់​ ស្រាប់តែប៉ា​ទូរស័ព្ទ​មកដាស់​ ឲ្យ​ចេញមកក្រៅ​ ដល់ពេលដើរចេញមកចង់គាំង​និយាយលែងចេញ​ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលលោកប៉ា​ និងអ្នកម៉ាក់បានទិញឡានអោយ​ តែក្នុងពេលនោះភាំងតែម្តង​ ក្រោយមកលោកប៉ាក៏បានសួរថា​ កូនឯងអត់ភ្ញាក់ផ្អើលទេអី​ មិនម៉ែនទេប៉ា​ តែកូនសប្បាយពេក​ និយាយលែងចេញហើយ​ សំខាន់ម៉ាក់ក៏ចូលដៃចូលជើងជាមួយប៉ាដែរ”។

ខ្ញុំ​ផូសនេះ​ មិនម៉ែនចង់បង្អួតអីនោះទេ​ គឺគ្រាន់តែចង់អរគុណទៅកាន់គាត់តែ​ប៉ុណ្ណោះ​ នេះពិតជាទឹកចិត្ត​ឳពុកម្តាយ​ដែលស្រលាញ់​ និងមានចំពោះកូនពិតម៉ែន។

For More Videos Amazing