បងប្អូន​ជួយចែករំលែកផង! បើមានពស់ចឹក​ ហើយមន្ទីរពេទ្យនៅឆ្ងាយ​ គួរតែបន្សាបពិសដោយវិធីងាយស្រួលនេះ​ជាមុនសិន​…

សត្វពស់មានច្រើនប្រភេទណាស់​ ប្រភេទខ្លះមានពិស​ និងខ្លះទៀតមិនមានពិសនោះទេ​ សត្វពស់ជាសត្វ​អសេរពិស​ដែលអាចបង្កគ្រោះថ្នាក់ណាស់ទៅដល់មនុស្ស​ ជាពិសេសប្រភេទពស់ដែលមានពិស​ ព្រោះ​នៅពេលដែលវាចឹកទៅដល់មនុស្សហើយ គឺត្រូវ​តែមានការព្យាបាល​ និងបន្សាបពិសឲ្យបានទាន់ពេលវលា​ ទើបអាចចៀសផុតពីគ្រោះថ្នាក់បាន​។ ប្រភេទពស់ពិសមួយចំនួនដែលគួរតែយល់ដឹង៖

-​ ពស់ខៀវតែមានកន្ទុយក្រហម​ បើចឹកហើយនឹងធ្វើឲ្យសាច់មានសភាពហើយរលួយ។

-​ ពស់វែកក្របី​ ក្រោយពេលចឹករួច​ រយះពេល៤ម៉ោងនឹងអាចធ្វើឲ្យយើងស្លាប់​ ហើយមានសភាព​វេទនា​ ចុកចាប់ជាខ្លាំង។

-​ ពស់ទ្រង់រនៀម​ ក្រោយចឹករួច​មិនដល់១ម៉ោងផង​ គឺរយះពេលត្រឹមតែ៤៥នាទី​ប៉ុណ្ណោះ​ នឹងធ្វើឲ្យស្លាប់បាន។

វិធី​ក្នុងការបន្សាបពិសងាយមាន៣ប្រភេទ

១-​ ម្ទេស​អាចម៏កណ្តុរ

២-​ ថ្នាំជក់

៣-​ ទឹក

របៀបប្រើប្រាស់គឺត្រូវយកថ្នាំជក់​ និងម្ទេស​មកបុកអោយម៉ត់​ រួចដាក់ទឹកចូលមួយស្លាបព្រាបាយ​ បន្ទាប់មកច្របាច់ទឹកចេញ​ រួចយកទឹកនោះមកផឹក​ រីឯ​កាកវិញយកមកបិតនៅមុខរបួស។

បញ្ជាក់៖​
-​ ត្រូវតែរុំក្រណាត់អោយណែននៅលើកន្លែងដែលពស់ចឹក
-នេះគ្រាន់តែជាវិធីមួយដើម្បីជួយអ្នក​ជំងឺដែលត្រូវពស់ចឹកនៅពេលដែលមន្ទីរពេទ្យនៅឆ្ងាយ​ប៉ុណ្ណោះ​ ឬក៏មិនមានជម្រើសណាមួយ
-ត្រូវ​ប្រញាប់​បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាល

For More Videos Amazing