ពិតជា​គួរឲ្រ​ខឹងណាស់! ថៃវង្វេង​ប្រវត្តិសាស្ត្រ​ និងបានចោទប្រទេសកម្ពុជាថាមិនម៉ែនជាម្ចាស់​… បងប្អូន​មានពាក្យ​អីឆ្លើយតបវិញអត់…

បើតាម​ប្រវត្តិសាស្ត្រ​ដែលបាន​បញ្ជាក់មក​ គឺប្រទេសថៃដើមឡើយមានឈ្មោះថា​ “តៃ”​ ដែលជាជនជាតិភាគតិច​ ហើយរស់នៅជាយដែននៃប្រទេសចិន​ និងមានការត្រួត​ត្រាពីចិនផងដែរ​ ក្រោយមកក៏បានផ្តាច់ខ្លួនពីចិន​ និងបានមករស់នៅតាមជាយសមុទ្រ​ ហើយក្រោយមកទៀតក៏បានវៃយកក្រុងអយុធ្យា​ និងឡាវធ្វើជាទឹកដៃខ្លួន​ ក្នុង​ជំនាន់រតនកូសុីនហៅថាសៀម។

មកដល់​បច្ចុប្បន្ននេះ​ ថៃនៅតែមិនស្គាល់ពី​ប្រវត្តិសាស្ត្រ​ខ្លួន​ បែរជាវង្វេង​ប្រវត្តិសាស្ត្រ​ មិន​តែប៉ុណ្ណោះ​បែរចោទប្រទេសកម្ពុជាថាមិនម៉ែនជាម្ចាស់នៃទឹកដី​ វប្បធម៌​ និង​ប្រាសាទ​នានាទៅវិញ​។

យោងតាម​គណនី​ហ្វេសបុក​មួយរបស់ថៃឈ្មោះ​ Chumnan Maunghong បានធ្វើការបង្ហោះដោយបាន​បញ្ជាក់ថា​កេរ្តិ៍​មរតក​ទាំងនោះគឺជារបស់ខ្លួន​ ហើយថែមទាំងឲ្យប្រជាជនខ្មែរមេត្តាបើកភ្នែកមើលទៀតផង​ ពិតជាគួរឲ្យ​ខឹងណាស់​ តើបងប្អូន​យល់យ៉ាងម៉េច​ និងមានពាក្យ​អីឆ្លើយតបវិញអត់?

For More Videos Amazing