មានដំណោះស្រាយហើយ​ ទាក់ទងនិងបញ្ហាភ្លើងឡើងគីឡូមិនប្រក្រតី​ អាច​អនុវត្ត​តាមវិធីសាស្រ្តនេះបាន…

កន្លងមកថ្មីៗនេះ​ មានបងប្អូនប្រជាពលរដ្ឋមួយចំនួួន​ មានការមិនពេញចិត្តទៅលើកុងទ័រភ្លើង​ ទើប​អគ្គីសនី​កម្ពុជា​ក៏បានបើកអោយប្រជាជន​ ធ្វើ​ការស្នើសុំការផ្ទៀងផ្ទា់ត់នូវនាឡិកាស្ទង់ដោយមិនគិតកំរៃសេវា​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​មួយនេះ។ ដោយឡែកអ្នកខ្លះបាន​បញ្ចេញ​នូវ​មតិថា​ ហេតុ​អីប្រីតិចសោះ​ ម៉េចក៏អស់ច្រើនម្លេះ​ ដូច្នេះ​រាល់បញ្ហាដែលកើតឡើងទាំងនេះ​ ដើម្បី​ដោះស្រាយ​ និងអោយដឹងប្រាកដថា​ ម្តេចបានជាដូច្នេះ​ បងប្អូន​អាចប្រើវិធីនេះបាន។

ប្រសិនជាបងប្អូនគិតថានាឡិកាអ្នកផ្គត់ផ្គង់​ មានលក្ខណៈ​មិនប្រក្រតី​ បងប្អូន​អាចស្នើទៅ​អគ្គីសនី​កម្ពុជា​ដែលជា​អាជ្ញាកណ្ដាល​ រួចយកនាឡកាដែលអ្នកគិតថាត្រឹមត្រូវ​ ឬក៏ទិញថ្មី​ មកធ្វើការផ្ទៀងផ្ទាត់រយះពេល៣ខែ​ ប្រសិនបើនាឡិកាអ្នកផ្គត់ផ្គង់ខុសប្រក្រតី​ អាជ្ញាកណ្ដាល​នឹងរកខុសត្រូវអោយអ្នកភ្លាម។

តែបើបងប្អូនគិតថាចង់ប្រើប្រាស់នូវនាឡិការរបស់ខ្លួនឯងនោះ​ អគ្គីសនី​កម្ពុជា​ក៏​អនុញ្ញាត​ផងដែរ​ តែត្រូវ​ឲ្យ​ប្រាកដថានាឡិកានោះ​នៅមានសភាពប្លុមបេពីរោងចក្រ​ ដោយគ្មានការដោះ​ ឬក៏គាស់នោះឡើយ។

ហើយវិធីសាស្រ្តទាំងអស់នេះអាចប្រើប្រាស់បានគ្រប់ទីកន្លែង​ បើទោះជាកន្លែងនោះមាន​អាជ្ញាប័ណ្ណ​ជាលក្ខណៈ​ឯកជនក៏ដោយ។

For More Videos Amazing