ឡូយ​ម៉ែន! ដោយសារតែកត្តាដើរឈ្ងោកចុច​ទូរសព្ទ័​ច្រើនពេក​ ប្រទេសចិនក៏បានបំពាក់ភ្លើង​ LED​ នៅតាម…

ប្រទេសចិន៖​ វាពិតជារឿងដ៏ល្អណាស់សំរាប់ប្រជាជនចិន​ ដែលមាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ និង​ព្រួយបារម្ភ​ពីទុក្ខ​កង្វល់​ដែលប្រជាជនជាច្រើនកំពុងតែជួបប្រទះ។ សព្វថ្ងៃ​នេះ​ដោយសារតែ​បច្ចេកវិទ្យា​មានភាពទំនើប​អស្ចារ្យ​ ជាពិសេស​ទូរស័ព្ទ​ស្មាតហ្វូន​តែម្តង បានធ្វើអោយប្រជាជនភាគច្រើនមានការមមាញឹកជាខ្លាំងក្នុងការចុច​ទូរស័ព្ទ​ មិនថាតែពេលដេក​ ឬដើរនោះទេ។

ហើយកាលពីថ្មីៗកន្លងមកនេះ​ ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​ ក៏បានបំពាក់នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​ គឺភ្លើង​ LED នៅតាមគំនូសផ្លូវមុខភ្លើងស្តុប​ ដើម្បី​សំរួលទៅដល់អ្នកធ្វើដំណើតដែលតែងតែឈ្ងោកចុច​ទូរសព្ទ័​។

ហើយអ្វីដែល​ពិសេសនោះ​គឺវាមានទាំងភ្លើងសញ្ញាដើម្បី​អោយអ្នកធ្វើដំណើរបានដឹង​ ដោយភ្លើងពណ៍ខៀវផ្តល់​សិទ្ធ​អោយទៅ​ និងភ្លើងពណ៍ក្រហមតំរូវអ្នកដំណើរឈប់​ មួយ​វិញ​ទៀត​វាក៏មានកាមេរ៉ា​សុវត្ថិភាព​ ដើម្បី​ធ្វើ​ការថតយកនូវរាល់បញ្ហាដែលកើតមានឡើងផងដែរ​ វាពិតជាផ្តល់នូវភាពងាយស្រួលនិងទំនើបខ្លាំងណាស់។

For More Videos Amazing