ព្រឺក្បាល! លោកយាយម្នាក់និយាយពីកាំជណ្តើរនៃអាគារចាស់បូឌិញ គឺមានខ្មោចជើងកបទាញ…

នៅលើលោកយើងនេះគឺមានរឿងដ៍សែនអាថកំបាំងជាច្រើន ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៍មិនស្រាវជ្រាវនឹងធ្វើការបកស្រាយបានដែរ ព្រោះថាវាគឺជាអាថកំបាំងមួយ និងអភូតហេតុ ដែលមនុស្សធម្មតាៗ គឺមិនអាចដឹងឡើយ ដូច្នេះហើយប្រសិនបើលោកអ្នកមិនជឿរ សូមកុំប្រមាថអោយសោះ។

ដូចច្នេះហើយមុននឹងចូលដល់សាច់រឿងសូមលោកអ្នកស្រមៃ ដោយកាន់តែខ្ញុំអោយជាប់ ហើយធ្វើដំណើរទៅកន្លែងដែលគួរអោយខ្លាចជាមួយនឹងគ្នា។ ដោយយើងចេញដំណើរពីវិមានឯករាជ ឆ្ពោះទៅកាន់រង្វង់មូលសម្តេចជួនណាត ហើយយើងមើលទៅកាន់ខាងស្តាំដៃយើង នោះអ្នកនឹងឃើញអាគារចាស់មួយដែលគេគ្រប់គ្នាហៅថា បូឌិញ។

បន្ទាប់មកគឺយើងដើរទៅកាន់អាគារនោះដោយដើរទៅត្រង់ នោះអ្នកនឹងឃើញអាគារមួយដែលមានសភាពស្ងបស្ងាត់ខ្លាំងជាងគេ ដែលធ្វើអោយយើងមានអារម្មណ៍ត្រជាក់ស្រឹបតែម្តង ហាក់បីដូចជាមានវិញ្ញាណជាច្រើនស្ថិតនៅជិតយើងចឹង ដែលទីនេះគឺជាកន្លែងដែលខ្ញុំចង់នាំអ្នកមកអោយបានស្គាល់។

ហើយនៅពេលដែលឈនៅពីមុខអាគារអ្នកនឹងបានឃើញនូវកាំជណ្តើរដ៍ចាស់ទ្រុឌទ្រោម ដែលប្រៀបបីដូចជាជណ្តើរដែលត្រូវបានគេបោះបង់ចោលរាប់សិបឆ្នាំចឹង។ ហើយកាំជណ្តើរនេះដែរគឺត្រូវបានវិញ្ញាណខ្មោចបានទិញផ្តាច់មុខទៅហើយ ដោយវាមិនអោយមនុស្សណាម្នាក់ឆ្លងកាត់នោះទេ។

ហើយមានដែលឆ្ងល់ថា កាំជណ្តើរដ៍គួរអោយខ្លាចនេះ តើធ្លាប់មានរឿងអាក្រក់វិញបានកើតឡើងពីមុននោះទេ? ប្រសិនបើជាចង់ដឹង ខ្ញុំនឹងប្រាប់ តែត្រូវសន្យានឹងខ្ញុំថា ត្រូវអានអត្ថបទនេះអោយចប់សិន ហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅវគ្គក្រោយទៀត។

For More Videos Amazing