ស្ទើរតែ​មិនគួរឲ្យជឿ​!!! កុមារី​ ទិត្យ​ ផល្លី​ ពិតជាមានភាពក្លាហាន​ និងថែមទាំងមា​ន​វោហារ​ស័ព្ទ​ដ៏អស្ចារ្យ​ តែបែរជា…

កាលពី​យប់ម្សិល​មិញ​ ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ បានឈានមកដល់វគ្គ​ The Battle Round សប្តាហ៍​ទី៣ហើយ​ រីឯ​កុមារី​ជាច្រើននៅក្នុងក្រុម​នីមួយៗ​ក៏បានធ្វើការជម្រុះអស់ជាច្រើនផងដែរ។

ដោយឡែកនេះគឺជាការប្រលងច្រៀង​របស់​កូនក្រុម​ Coach កញ្ញា​ ដែលមា​ន​កុមារី​ដ៏ទៅ៣រូបនឹងឡើងមកបកស្រាយនូវបទចម្រៀងរួមគ្នាមានចំណងជើងថា​ “ឈប់”​ ពិតជាពិរោះខ្លាំងណាស់​ រីឯ​កុមារី​៣រូបនោះមានដូចជា​ កុមារី​ សុជាតា​,​ កុមារី​ ស្រីរត្ន័​ និងកុមារី​ ទិត្យ​ ផល្លី​។

កុមារី​ទាំង៣ពិតជាមានទេព​កោសល្យ​ និងមានសមត្ថភាព​អស្ចារ្យ​ រៀងខ្លួន​ តែកម្មវិធីតំរូវអោយជ្រើសយកតែ១​ ទើបធ្វើ​ Coach កញ្ញា​មានការលំបាក​ រីឯ​អ្វី​ដែលពិសេសនិងគួរឲ្យសរសើរនោះគឺកុមារី​ ទិត្យ​ ផល្លី​ ពិតជាមានភាពក្លាហាន​ និងថែមទាំងមា​ន​វោហារ​ស័ព្ទ​ដ៏អស្ចារ្យ​ តែបែរជាមកយំនៅក្រោយឆាកទៅវិញ។ ជា​លទ្ធផល​ចុងក្រោយ​ Coach កញ្ញា​ បានជ្រើសរើសយក​កុមារី​ ស្រីរត្ន័​ អោយបន្តទៅវគ្គ​ Live Show រីឯ​កុមារី​ ទិត្យ​ ផល្លី​​ ត្រូវ​បា​ន​ Coach វីហ្សា​ ធ្វើការ​ Steal ដើម្បី​ជ្រើស​ទៅវគ្គបន្តទៀត។

សូមទស្សនាវីដេអូខាងក្រោម