Coach កញ្ញា ស្ទើរស្រក់ទឹកភ្នែកព្រោះតែកូនក្រុម រ៉ែន, ប្រសិទ្ធ, ដាម៉ាណូ ដែលសុទ្ធតែជាអ្នកខ្លាំង (មានវីដេអូ)

កាលពីសប្តាហ៍មុនគឺមានបេក្ខជនជាច្រើនត្រូវបានបានធ្លាក់ជាបន្តបន្ទាប់ ហើយនិងខ្លះទៀតបានឈ្នះត្រៀមខ្លួនទៅវគ្គ Live Show បន្តទៀត។ ដោយឡែកក្នុងវគ្គ The Battle សប្តាហ៍ទី៣នេះ គឺជាសប្តាហ៍ចុងក្រោយហើយ នៃការប្រកួតក្នុងវគ្គ The Battle ដែលមានសៃវៀន ព័ទ្ធជុំវិញ។

ដោយនៅក្នុងវគ្គ The Battle សប្តាហ៍ទី៣នេះ យើងឃើញមានកូនក្រុម Coach កញ្ញា ចំនួន២នាក់ បានមកប្រកួតគ្នាមានដូចជា រ៉ែន, ប្រសិទ្ធ, ដាម៉ាណូ ដែលមកច្រៀងបទចម្រៀងរួមគ្នាមានចំណងជើងថា «សៀវភៅកំណត់ហេតុស្នេហ៍» ដែលជាសំនៀងដើមនៃក្រុមក្មេងខ្មែរ។

ហើយពួកគេទាំងបីនាក់នេះដែរគឺមើលទៅពិតជាខំប្រឹងប្រែងខ្លាំងមែនទែន ដើម្បីយកឈ្នះចិត្ត Coach កញ្ញា ដើម្បីឺឈានទៅកាន់វគ្គ Live Show ផងដែរ។ តែចុងក្រោយពេលដែលប្រកាសលទ្ធផង Coach កញ្ញា បានសំរេចចិត្តជ្រើសរើស រ៉េត រ៉ែន បន្តទៅវគ្គ Live Show ជាបន្តទៀត រីឯបេក្ខជនទាំង២ត្រូវបានជំរូសចេញពីកម្មវីធី The Kids Cambodia ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម