អស់ក្តីបារម្ភហើយ! សំរាប់បងប្អូនដែលចង់យល់ដឹង​ពីច្បាប់​ចរាចរណ៏​ និងដាក់ពាក្យប្រលងយក​ប័ណ្ណ​បើកបរ​ ដោយគ្រាន់តែ…(មាន​វីដេអូ​)

សម័យកាលកាន់តែជឿនលឿន​ បច្ចេកវិទ្យា​ក៏កាន់តែទំនើប​ ធ្វើ​អោយមនុស្សកាន់តែមានភាពងាយស្រួល​ ដោយឡែកនាពេល​បច្ចុប្បន្ន​នេះ​ ទូរស័ព្ទ​ស្មាតហ្វូន​ បានបង្កភាពងាយស្រួលខ្លាំងណាស់​ ដើម្បី​សំរួលដល់ការលំបាក់របស់មនុស្ស​ ដូចជា កម្មវិធី​នៅ​ក្នុង App (iOS)​ និង​ Play Store (Android)​ មានមុខងារជាច្រើន។

ជាក់ស្តែងនៅក្នុង​វីដេអូ​នេះ​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ​បានបង្កើតជាកម្មវិធីមួយ​ឈ្មោះថា​ (Cambodia Driving Rules)​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាជន​ខ្មែរ​មានភាពងាយស្រួកក្នុងការយល់ដឹងពីផ្លាកសញ្ញា​ សិទ្ធ​អទិភាព​ ច្បាប់ចរាចរណ៍​ និងល្បែងកំសាន្តផ្សេងៗដែលទាក់ទង​ចរាចរណ៏​ ហើយពិសេសនោះគឺ​ បងប្អូន​អាចធ្វើការស្នើសុំដាក់ពាក្យប្រលងយក​ប័ណ្ណ​បើកបរ​រថយន្ត​ ដោយគ្រាន់តែបូតុងនៅខាងក្រោមនោះ​ រួចធ្វើការណាត់យកថ្ងៃដែលបងប្អូនទំនេរ​ជាការស្រេច។

កម្មវិធី​ (Cambodia Driving Rules)​ បានដាក់ដំណើរការតាំងតែឆ្នាំ​ ២០១៧មកម្លេះ​ ហើយ​បង​ប្អូន​អាចធ្វើការទាញយកមកប្រើប្រាស់បានដោយមិនគិតថ្លៃដោយគ្រាន់តែចូលទៅកាន់​៖​ App (iOS)​ និង​ Play Store (Android)​ ជាការស្រេច។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing