ឆ្ងាញ់អីបង្កួយយក្ស! ប្តីប្រពន្ធ​២នាក់បានយកសត្វ​បង្កួយយក្ស២ក្បាល​ជិតផុតពូជ ដែលខ្លួនបានទិញយកទៅ…

ប្តីប្រពន្ធ​២នាក់​ ដែលជាម្ចាស់​គណនី​ហ្វេសបុក​ យានដ្ឋាន ឃីមសុភក្រ័​ បានមានការមិនពេញជាខ្លាំងដែលមនុស្សម្នាជាច្រើននាំគ្នាចោមរោមដើម្បីទិញសត្វព្រៃយកមកបរិភោគ​
ដោយមិនគិតពីការដាច់ពូជនៃសត្វទាំងអស់នោះនាថ្ងៃ​អនាគត​នោះទេ​ ហើយសត្វព្រៃជាច្រើននៅតែមាន​ចរាចរណ៍​លក់នៅលើទី​ផ្សារដដែល​ បើទោះបីជាមានការហាមឃាត​ និងហាមមិនអោយលក់ពី​អជ្ញាធរ​យ៉ាងណាក្ដី។

យ៉ាងណាមិញ​ប្តីប្រពន្ធ​២នាក់ខាងលើ​ បានធ្វើដំណើរឆ្លងកាត់ផ្សារកោះស្តេច​ ក៏ប្រទះឃើញមនុស្សជាច្រើនចោមរោមទិញសត្វព្រៃ​ ដោយម្នាក់និយាយថា​ ធ្វើ​នេះឆ្ងាញ់​ ធ្វើ​នោះឆ្ងាញ់​ ទើបប្តីប្រពន្ធ​ទាំង២មានក្តីអាណិតជាខ្លាំងទៅដល់សត្វបង្កួយយក្សរបស់ខ្មែរ២ក្បាល​ ក៏បានទិញ។

ក្រោយមក​ប្តីប្រពន្ធ​២នាក់នោះក៏បានយក​សត្វ​បង្កួយ​យក្ស​ទាំង២ក្បាលនោះ​ យកទៅប្រលែងក្នុងព្រៃផងដែរ​ ហើយអ្វីដែលអ្នកទាំង២គិតនោះគឺ​ ពួកវាជាសត្វមួយប្រភេទដែលជិតផុតពូជ​ ហើយណាមួយបើយើងយកវាមកធ្វើជាម្ហូប​ ក៏មិនអាចឆ្ងាញ់រហូតនោះដែរ​ គឺបានតែមួយពេល​ទេ​ ដូច្នេះសុខចិត្តអោយពួកវារួចខ្លួនមានជីវិតទៅល្អជាង។

ក្រោយពីបានឃើញនូវទឹកចិត្តដ៏ល្អរបស់ប្តីប្រពន្ធចិត្តធម៌ទាំង២នាក់នេះ​ មហាជនជាច្រើនក៏បានសម្តែងនូវការគាំទ្រ​ និងបានសរសើរទៅដល់អ្នកទាំង២ផងដែរ​ ដែលមានចិត្តធម៌ធ្វើរឿងដ៏ល្អបែបនេះ​ ពិតជារឿងមួយដ៏គួរឲ្យសរសើរពិតម៉ែន។

For More Videos Amazing