នាយ​ តាក់ស៊ី​ ត្រូវបានគេប្រទះឃើញស្លៀកសពាក់សនៅឯលើភ្នំគូលែន​ ដែលមិនម៉ែនជាការថតកុននោះទេ​…

បង​ប្អូន​ពិតជាបានស្គាល់រួចមកហើយនូវតារាកំប្លែង​នាយ​ តាក់​ ស៊ី​ ដែលលោកបានសម្តែងនៅក្នុងក្រុមនាយ​ ពាក់មី​ ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN និងក្រោមការដឹកនាំដោយ​ លោកសុវណ្ណរិទ្ធី​ ហៅតាវ៉ិចទ័រ​។ យោងតាម​គណនី​ហ្វេសបុក​មួយដែលមិនចង់បញ្ចេញឈ្មោះបានលើកឡើងថា​ បានប្រទះឃើញនាយ​ តាក់​ ស៊ី​ បានស្លៀកសពាក់ស​ និងដើរនៅលើភ្នុំគូលែន​ ហើយគាត់បាន​បញ្ជាក់​បន្ថែម​ទៀតថា

អ្វីដែលគាត់បានឃើញនោះគឺមិនម៉ែនជាការថតកុ​ននោះទេ​ គឺពិតៗតែម្តង​ ហើយបើតាមការសង្កេតនូវដំណើររបស់នាយ​ តាក់ស៊ី​ ដែលបានដើរកាត់ហាងរបស់អ្នកដែលមិនបានបញ្ចេញឈ្មោះខាងលើ​ គឺមើលទៅគាត់ដូចជាមា​ន​ជំងឺយ៉ាងចឹង​ តែគាត់ក៏មិនបាន​សួរនាំអ្វីទេ​ ព្រោះគិត​ថា ជីវិត​គឺមិនមានភាពឋិតឋេរនោះឡើយ​ ក្រោយមកគាត់ក៏បានសុំនាយ​ តាក់ស៊ី​ថតរូបជាមួយផងដែរ។

ទោះបីជាយ៉ាងណា​ក៏មិនទាន់មានការបកស្រាយពីម្ចាស់សាមុីខ្លួននាយ​ តាក់ស៊ី​នៅឡើយទេ។ ជុំវិញរឿងនេះផងដែរ​លោកសុវណ្ណរិទ្ធី​ ហៅតាវ៉ិចទ័រ​ ក៏បានបញ្ជាក់ផងដែរថា​ ករណី​រឿងនាយ​ តាក់​សុី​ ដែលស្លៀកសពាក់ស​នៅលើភ្នំគូលែនគឺជារឿងពិត​ និងមិនម៉ែនជាការថតកុនសម្តែងអីនោះទេ។

លោកបានបន្តទៀតថា​ តាមពិតគាត់ទៅបួសត្រឹមតែជាតាជី​ មិនម៉ែនបួសជាព្រះ​សង្ឃនោះទេ​ គឺដើម្បីតែសងគុណ​ឳពុក​ម្តាយ​ ហើយរយះពេលត្រឹមតែ៣ថ្ងៃ​តែប៉ុណ្ណោះ។ គាត់បានសុំខ្ញុំជាយូរមកហើយ​ ហើយខ្ញុំក៏បានអោយគាត់រើសថ្ងៃទៅតែកុំអោយប៉ះពាល់ដល់ការងារអី។



ក្រោយពីទទួលបានការ​អនុញ្ញាត​ដូចនេះ​ ទើបគាត់រៀបចំខ្លួនមកតែម្តង​ ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដែលគាត់បួសជាតាជីនៅឯភ្នំគូលែនផងដែរ​ ព្រោះ​នៅចុង​សប្តាហ៍​នេះគាត់ត្រូវមានកម្មវីធីសម្តែងជាច្រើនផងដែរដូចជា​ តន្រ្តី​ខារ៉ាបាវ​ តន្រ្តី​ជីផាក​ រាត្រី​កំសាន្ត…។

For More Videos Amazing