ប្អូនស្រី​បង្កើតសម្តេចតេជោ​ ហ៊ុន​ សែន​ បានធ្វើការស្នើទៅលោក​ ជួន​ ណារិន​ ពាក់ព័ន្ធ​ករណី​រឿង​ប៉ូលីស​ចរាចរណ៍​ពីន័យ​ជនជាតិចិន​ចំនួន​ ១០០ដុល្លា​ អោយពិន័យត្រឹមតែ…

ករណី​រឿង​ប៉ូលីស​ចរាចរណ៍​ធ្វើ​ការផាកពីន័យ​លើជនជាតិចិន​ចំនួន​ ១០០ដុល្លា​នៅតែជាប្រធានបទក្តៅក្នុងបណ្តាញសង្គម​ហ្វេសបុក​ ដោយក្រោយពី​ ឧត្តមសេនីយ៍​ទោល​ លោក​ ជួន​ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានធ្វើការកោះហៅមន្រ្តី៣រូបនោះមកធ្វើការសាកសួរ​ និងបានស្នើទៅថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ អោយមានចំណាត់ការ​ និងដាក់វិន័យយ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មន្រ្តី​ទាំងនោះទៀតផង។

ក្រោយ​មកមិនទានបានប៉ុន្មានថ្ងៃស្រួលបួលផង​ ប្អូនស្រី​បង្កើតសម្តេចតេជោ​ ហ៊ុន​ សែន​ អ្នកស្រី​ ហ៊ុន​ សុីណាត​ បានធ្វើការស្នើទៅលោក​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលពាក់ព័ន្ធ​ករណី​រឿង​ ប៉ូលីស​ចរាចរណ៍​ពីន័យ​ជនជាតិចិន​ចំនួន​ ១០០ដុល្លា​ អោយពិន័យត្រឹមតែស្តីបន្ទោសបានហើយ។

អ្នកស្រីបន្តទៀតថា​ គួរតែឲ្យពួកគេធ្វើការកែប្រែខ្លួនសារជាថ្មីទៅ​ ដើម្បី​កុំអោយ​គណបក្ស​ប្រឆាំងគិតថាយើងយកចិត្តចិន​ ហើយធ្វើការ​បណ្ដាញ​ចេញប៉ូលីសខ្មែរទៅវិញ។ ទោះជាយ៉ាងណាមិនទាន់មានចំណាត់កាលដាក់វិន័យណាមួយទៅលើមន្រ្តីទាំងនោះនៅឡើយទេ។

For More Videos Amazing