បងប្អូនជួយស៊ែរផង!!!​ សាស្រ្តាចារ្យ​ ចេះដល់ទៅ៥ភាសា​ និងជាអតីត​ អ្នកបើកយន្តហោះមុនគេបង្អស់នៅភ្នំពេញបានធ្លាក់ខ្លួនក្រ​ ថែមទាំងកំពុងតែ…​

ស្ទើរតែ​មិនគួរឲ្យជឿ​សោះថា​ សាស្រ្តាចារ្យ​ ដែលចេះដល់ទៅ៥ភាសា​ដូចជា​ អង់គ្លេស​ បារាំង​ រុស្ស៊ី​ វៀតណាម​ ថៃ​ និងបាលីប្រែរួច​ ហើយធ្លាប់ធ្វើជាគ្រូបង្រៀននៅឯ​សកលវិទ្យាល័យ​ន័រតុន​មុនគេ​ និងថែមទាំងជាអ្នកបើកយន្តហោះមុនគេបង្អស់នៅភ្នំពេញទៀតផងនោះ​ បែរជាធ្លាក់ខ្លួនក្រ​ និងថែមទាំងឈឺបែបនេះទៅវិញ។

យោងទៅតាមគណនី​ហ្វេសបុក​មួយឈ្មោះ​ Neang Sreng Hong បានធ្វើការបង្ហោះរួមជាមួយនិងសារដោយបានរៀបរាប់ពី​សាស្រ្តាចារ្យ​ ម្នាក់ដូចដែរបានរៀបរាប់ខាងលើ​ ហើយពេលនេះគាត់កំពុងតែឈឺដោយបាត់បង់ស្មារតី​ និងថែមទាំងមានជីវភាពក្រខ្សត់ទៀតផង​ ពិតជាមិនគួរណាទៅជាបែបនេះសោះ។

សាស្រ្តាចារ្យ​ ម្នាក់នោះមានឈ្មោះ​ មី​ វឌ្ឍនា​ ហៅក្រៅ​ អែម​ ពេលនេះលោកតាកំពុងតែស្នាក់នៅឯ​ វត្ត​បារាយណ៍​ ភូមិ​ ស្វាយជ្រំ​ ឃុំ​ បារាយណ៍​ ស្រុក​ ដូនកែវ​ ខេត្ត​ តាកែវ។ សូមបងប្អូនជួយដល់លោកតាផង​ ដោយក្តីគោរព។

For More Videos Amazing