ជនជាតិចិននឹងមករស់នៅប្រទេសកម្ពុជាជាង ៥មឺុននាក់បន្ថែមទៀត នៅ…..

តាមរយះនាយ​ឧត្ដម​សេនីយ៍ សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានធ្វើការថ្លែងប្រាប់ថា ជនជាតិចិនជាង ៥មឺុននាក់នឹងមករស់នៅប្រទេសកម្ពុជាយើងបន្ថែមទៀត នាចុងឆ្នាំ២០១៨នេះ។ ហើយមូលហេតុដែលជនជាតិចិនមករស់នៅប្រទេសកម្ពុជាគឺក្នុងគោលបំណងដើម្បីរកសុី និងធ្វើការប្រកបអាជីវកម្មផ្សេងៗ ព្រោះថាពេលនេះក្នុងប្រទេសយើងគឺសំបូរទៅដោយថៅកែចិន ដែលបានសាងសង់អាគារខ្ពស់ជាច្រើន។

ហើយកន្លែងដែលជនជាតិចិនចង់មករស់នៅជាងគេនោះគឺមានបីតំបន់ ទីមួយគឺរាជធានីភ្នំពេញ ទីពីរគឺក្រុងព្រះសីហនុ និងទីបីគឺខេត្តសៀមរាប។ នៅក្នុងពិធំជួបសំណេះសំណាលនៃមន្ត្រីជាន់ខ្ពស់ មានទាំងនគរបាល និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថា​ ជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ១០មឺុននាក់កាលពីឆ្នា២០១៧។

ហើយមកដល់ឆ្នាំ២០១៨នេះ គឺជនជាតិចិនមានការកើនឡើងរហូតដល់ទៅ២១មឺុននាក់។ ហើយជនជាតិបានរស់នៅក្នុងខេត្តព្រះសហនុចំនួន ៨មឺុននាក់ តែជនជាតិចិនដែលមានប័ណ្ណការងារស្រប់ច្បាស់នោះគឺមានតែ ២មឺុននាក់ប៉ុណ្ណោះ។

ហើយជនជាតិចិននឹងប្រទេសកម្ពជាយើងចំនួយជាង៥មឺុននាក់ នាចុងឆ្នាំ២០១៨នេះ គឺមានពាក់កណ្តាលនឹងទៅរស់នៅខេត្តព្រះសហនុ ដែលគិតទៅខេត្តព្រះសហនុនឹងជនជាតិចិនរស់នៅជាង១០មឺុននាក់។ ចំពោះជនជាតិជនណាដែលបានធ្វើអំពើខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺនឹងត្រូវបញ្ចូនទៅប្រទេសចិនវិញភ្លាមៗតែម្តង៕

For More Videos Amazing