ប្រុសៗចាំបាច់គួរតែដឹង! អាចចៀសវាងបានចៀសទៅ​មនុស្ស​ស្រី​ទាំង៤ប្រភេទនេះ​ មិនគួរមកយកធ្វើជាប្រពន្ធ​ទេ​ប្រយត័្ន​តែ​ វេទនា​ ធ្លាក់ខ្លួន​ និងងើបមុខ…

ដូចសុភាសិតមួយបានលើកឡើងថា​ “បុរសជោគជ័យ​ គឺតែងតែមានស្រ្តីឈរនៅពីក្រោយ”​ គឺមានន័យថា​ រាល់ការធ្វើអ្វីមួយ​ បុរសៗជាប្តីតែងតែចង់បានការប្រឹក្សា​ពីនរណាម្នាក់ដែលនៅជិតខ្លួនបំផុត​ ដូច្នេះ​ប្រពន្ធនិងហើយដែលជាមនុស្សម្នាក់ដែលតែងតែចេះយល់ទុក្ខធុរៈ​ និងកិច្ចការងាររបស់ប្តី​ គឺពិតជាសំខាន់ខ្លាំងណាស់​ ដូចនេះហើយការជ្រើសរើសគូរ​ស្រករ​ គឺត្រូវតែមានការគិត​ពិចារណាអោយបានល្អិតល្អន់ជាមុនសិន​ មុននឹងធ្វើការសំរេចចិត្ត​ ដើម្បី​ចៀសវាងការលង់ខ្លួនដោយប្រការណាមួយ។ ទាំង៤ចំនុចនេះ​ ដែលមនុស្សប្រុសគួរតែដឹង​ និងចៀសវាងពីមនុស្សស្រី៖

១-​ មនុស្សស្រី​ប្រព្រឹត្តិ​រឿង​អបាយមុខ​

មនុស្សស្រី​ដែលចេះលេងល្បែង​ ផឹកស្រា​ ដើរលេង​ និងទាក់ទងបុរសដទៃ​ ទាំងនេះសុទ្ធតែអាចធ្វើឲ្យប្តីជួបរឿងស៊យ​ រកសុីមិនឡើង​ ហើយទោះបីជាខំប្រឹងយ៉ាងណាក៏នៅតែមិនសល់​ និងអាចឈានទៅដល់ការជំពាក់​ និងខ្ចីលុយគេជុំទិសទៀតផង។

២-​ មនុស្សស្រី​មិនចេះរឿងផ្ទះសម្បែងចានឆ្នាំង

បើនិយាយពីសម័យនេះវិញ​ នារីៗ​គឺបានចេញទៅក្រៅដើម្បីធ្វើការងាររកលុយដូចជាបុរសយ៉ាងចឹង​ តែប្រសិនបើនារីដែលជាប្រពន្ធនៅផ្ទះ​ ហើយមិនចេះធ្វើកាងារផ្ទះសម្បែង​ ប្រាកដជា​ត្រូវចំណាយលុយជាច្រើនលើថ្លៃឈ្នួរអ្នកបំរើ​ និងថែមទាំងឧស្សាហ៏ចេញទៅក្រៅដើម្បីរកអីបរិភោគផងដែរ​ គឺពិជាចំណាយលុយច្រើន​ណាស់។

៣-​ មនុស្សស្រី​ដែលលាក់លៀមលុយកាក់

ក្នុង​គ្រួសារ​នីមួយៗ​ភាគច្រើនគឺមនុស្សស្រីជាអ្នកកាន់កាបលុយ​កាក់ និងចាត់ចែងរាល់ការចំណាយផ្សេងៗនៅក្នុងគ្រួសារ​ ចុះបើមនុស្សស្រីដែលជាប្រពន្ធចេះតែកិបកេង​ មិនស្មោះត្រង់​ និងលាក់លុយពីប្តីនោះ​ គឺមិនដឹងពេលណាមានបាននោះឡើយ។

៤-​ មនុស្សស្រី​ចូលចិត្ដ​តែងខ្លួន

មនុស្សស្រី​ម្នាក់ៗតែងតែចង់ស្អាត​ តែក្រោយ​ពីរៀបការរួច​ គឺត្រូវគិតពីជីវភាពការរស់នៅក្នុងគ្រួសារ​ សំខាន់ជាងការដែលមិនទាន់រៀបការ​ ព្រោះ​បើរវល់តែពីតែងខ្លួន​ មិនត្រូវបែបបទកាលៈទេសៈនោះ​ ប្រកដជាត្រូវចំណាយលុយជាច្រើនដើម្បីទិញរបស់របរ​ ជាពិសេស​សម្លៀកបំពាក់ថ្លៃៗអស់ហើយ។

For More Videos Amazing