សូមជួយចុចស៊ែរលើទឹកចិត្តគាត់ផង! យុវជនខ្មែរមួយក្រុម បានស្ម័គ្រចិត្តរើសសម្រាមតាមឆ្នេរសមុទ្រនៅកំពង់សោម

ដោយសារតែថ្មីៗនេះយើងឃើញមានកំប្លោកនិងសំរាមជាច្រើនបានរសាត់អណ្តែមពីប្រទេសវៀតណាមមកឆ្នេរសមុទ្រកម្ពុជាយើងនៅខេត្តព្រះសហនុ ដែលធ្វើអោយខូចសោភ័ណភាពឆ្នេរ ហើយក៍មានការរិះគន់យ៉ាងខ្លាំងទៅលើអភិបាលខេត្ត នៃឆ្នេរសមុទ្រដែលសំបូរទៅដោយកំប្លោកនិងសំរាមពាសពេញឆ្នេរ។

បន្ទាប់ពីមានការិះគន់មក អភិបាលខេត្តក៍បានដឹកនាំកម្លាំងចុះមកបោសសំអាតឆ្នេរផងដែរ ហើយក៍មានយុវជនខ្មែរមួយក្រុម ស្ម័គ្រចិត្តចុះទៅរើសសំរាមទាំងនោះដាក់ក្នុងថង់ ដែលធ្វើអោយគេនាំគ្នាកោតសរសើរពួកគេគ្រប់គ្នា។ ហើយពួកគាត់ធ្វើបែបនេះ មិនត្រូវការការឧបត្ថម្ភជាលុយ ជាថង់ ជាស្បោងទេ គឺពួកគាត់សុំតែ កំលាំងចិត្តពីពុកម៉ែបងប្អូនតែប៉ុណ្ណោះ។

តាមរយះគណនីហ្វេសបុកឈ្មោះ Rith Kakada បានបង្ហោះថា «ពួកខ្ញុំនឹងបន្តធ្វើទៀត ធ្វើរាល់ល្ងាចនៅឆ្នេរអូត្រេះ ពួកខ្ញុំមិនត្រូវការការឧបត្ថម្ភជាលុយ ជាថង់ ជាស្បោងទេ ពួកខ្ញុំសុំតែកំលាំងតែប៉ុណ្ណោះ ពួកខ្ញុំនឹងរៀបចំទឹកសុទ្ធនិងថង់ សំរាប់សកម្មភាពទាំងនេះ»៕

For More Videos Amazing